កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បង្ក្រាប និងរឹបអូសឈើឃ្លុំ៦៨កំណាត់

ខេត្តកំពង់ស្ពឺ ៖ ឈើឃ្លុំចម្រុះ ចំនួន៦៨កំណាត់ដែលឈ្មួញលាក់ទុកនៅក្នុងព្រៃត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកឱរ៉ាល់បង្ក្រាប និងធ្វើការ រឹបអូសកាលពីល្ងាចថ្ងៃទី៣០ខែមេសាឆ្នាំ២០២១នេះ ប្រគល់ឱ្យមន្ត្រីបរិស្ថានខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ។

ប្រតិបត្តិការបង្ក្រាប និងរឹបអូសឈើខាងលើនេះធ្វើឡើងនៅចំណុចប៉ុយរ៉ុយក្នុងព្រៃដីឡតិ៍ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ត្រី សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុក ។

លោកវរសេនីយ៍ត្រី សោម ពុទ្ធតារា មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកឱរ៉ាល់ បានឲ្យដឹងថាឈើចំនួន៦៨កំណាត់ដែលជាប្រភេទឈើ សុក្រំ ម្រេញ និងឈើត្រសេក ត្រូវបានប្រទះឃើញខណៈកម្លាំងជំនាញបានធ្វើការល្បាតដើម្បីឃ្លាំមើលបទល្មើសធនធានធម្មជាតិ ។

លោក សោម ពុទ្ធតារា បានបន្ថែមថាក្រោយកម្លាំងអាវុធហត្ថចូលដល់ទីតាំងស្តុកឈើខាងលើមិនបានប្រទះឃើញអ្នកដែលពាក់ពន្ធ័នោះទេ ហើយឈើនេះអាចជាឈើដែលឈ្មួញលាក់ទុកដើម្បីរងចាំដឹកចេញ ។ មួយវិញទៀតចំពោះឈើទាំង៦៨កំណាត់នេះគេនៅមិនទាន់បានធ្វើការវាស់វែងនៅឡើយទេដោយរង់ចាំប្រគល់ឱ្យទៅមន្ត្រីជំនាញបរិស្ថានវាស់វែង និងចាត់ការបន្ត ។

សូមបញ្ជាក់ផងដែរស្រុកឱរ៉ាល់គឺជាស្រុកមួយដែលកើតមានបទល្មើសព្រៃឈើខ្លាំងខណៈដែលមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីជំនាញបរិស្ថានបង្កើនប៉ុស្តិត្រួតពិនិត្យ និងស្នាក់ការច្រើនស្ទើរគ្រប់ទីកន្លែង ដែលមានបទល្មើសឆ្លងកាត់ ហើយស្របពេលដែលបទល្មើសដឹកជញ្ជូនផល អនុផលព្រៃឈើកើតមានពេញបន្ទុកមន្ត្រីដែលអះអាងថាមានសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើបាននាំគ្នាទៅឈើជើងដាក់ឡានតំរៀបគ្នានៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់នោះដើម្បីប្រមូលផល ប្រយោជន៍ទៅតាមលក្ខណៈទន្សោងគោព្រៃរៀងៗខ្លួន ហើយក្នុងនោះក៏មានសមត្ថកិច្ច អ្នកកាសែតដែលមានតួនាទីធំៗ ដូចជា លោកអគ្គនាយកទូរទស្សន៍អនឡាញ និងលោកហ្វាងហ្វាងគេហទំព័រ ជាច្រើនស្ថាប័នពាក់ពន្ធ័ក្នុងផលប្រយោជន៍នោះផងដែរ ៕

Loading...