កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់រថយន្ដក្រុង មួយគ្រឿងបន្លំដឹកឈើសុក្រំនិងគ្រឿងសង្ហារឹមបញ្ជូនទៅឲ្យមេព្រៃ

ខេត្តកំពង់ធំ៖ ស្រុកបារាយណ៍អាវុធហត្ថស្រុកបារាយណ៍សហ:ការណ៍ជាមួយសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ធ្វើការចាប់ឃាត់រថយន្តម៉ាកហ៊ីនដាយប្រភេទទេសចរណ៍៤៥កៅអីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3C- 68 71ពណ៍ខៀវឆ្នូតសរ បានលួចបន្លំ ដឹកឈើសុក្រំ ប្រភេទម៉ៃតាប់និងគ្រឿងសង្ហារឹមមួយចំនួននៅតាមផ្លូវជាតិលេខ6ស្ថិតនៅភូមិទួលដំណាក់ ឃុំចុងដូងស្រុកបារាយណ៍ខេត្តកំពង់ធំ។

បើតាមសម្តីស៊ាន វ៉ា តៃកុងរថយន្តបានឱ្យដឹងថា រថយន្តដឹកឈើ
ប្រណិតប្រភេទ សុក្រំនេះដឹកចេញពីខេត្តព្រះវិហារឆ្ពោះទៅលក់នៅភ្នំពេញ គាត់ជាអ្នកស៊ីឈ្នួលដឹកអោយថៅកែម្នាក់ឈ្មោះ កា រស់នៅ ខេត្តព្រះវិហារ ក្នុងមួយជើងតំលៃ៨ម៉ឺនរៀលចំណែកព្រូក្នុងមួយជើងតំលៃ4ម៉ឺនរៀល នៅព្រឹកថ្ងៃទី16 ខែកុម្ភ: ឆ្នាំ1017 ។

តាមប្រភពពត័មានពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៍បានឱ្យដឹងថា:មុនធ្វើការចាប់ឃាត់រថយន្តដឹកឈើប្រណិតនេះលោកមានកាសង្ស័យថាប្រហែលមានដឹកឈើក៍ស្ទាក់ឃាត់ដើម្បីត្រួតពិនិត្យបានឃើញ ឈើនៅក្នុងរថយន្តមែន តៃកុងរថយន្តឈ្មោះស៊ាន វ៉ាភេទប្រុសអាយុ៦០ឆ្នាំទីលំនៅភូមិនាងគម្ហីង ឃុំសំប៊ួមាសស្រុកកំពង់សៀម ខេត្តកំពង់ចាមនិងព្រូរថយន្តពីរនាក់ទៀតត្រូវបានជំនាញរដ្ឋបាលព្រៃឈើបារាយណ៍សាកសួរ។

ក្រោយមកបានអូសរថយន្ដយកមករក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ដើម្បីធ្វើកាវាស់វែងឈើដែលឃាត់បានសរុបចំនួន២០ដុំប្រវែង២ម៉ែតស្មើរ៨ផ្លាន៣ម៉ែត១តឹក និងតុក្កតាសម្រាប់អង្គុយចំនួនជាង១០គ្រាប់ ៕ វុទ្ធ ឦសាន

Loading...