កម្លាំងការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃបានដាក់ពង្រាយ ប្រមាណជាង២០០០នាក់

ខេត្តកែប៖ លោក ទូច ណារ៉ុថ អគ្គស្នងការរងនិងជាអនុធានគណៈកម្មការទទួលបន្ទុកផ្នែកសន្និតសុខបានថ្លែងប្រាប់ឲ្យដឹងថា នៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកែបរយៈពេល៣ថ្ងៃ កងកម្លាំងការពារសណ្តាប់ធ្នប់ បានដាក់ពង្រាយកម្លាំងការពារសន្តិសុខជូនប្រជាពលរដ្ឋ ដែលមកកមក្សាន្តរយៈពេល៣ថ្ងៃនេះ ប្រមាណជាង២០០០នាក់បានត្រៀមលក្ខណៈរួចរាល់អស់ហើយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍៧កើត ខែបុសុ្សឆ្នាំរការ នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ។ នេះបើតាមការបញ្ជាក់របស់លោក ទូច ណារ៉ុថ ។

លោក បានបន្តថា នៅកន្លែងប្រារព្ធពិធី បានរៀបចំកម្លាំងដើរល្បាតការពារនិងបោះស្នាក់ការត្រួតពិនិត្យសុវត្ថិភាព ក៏ដូចជារង់ចាំទទួលនិងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ដោយបានសហការជាមួយ ក្រសួងសុខាភិបាលដើម្បីរង់ចាំផ្តល់សេវានិងជួយសង្គ្រោះប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកកម្សាន្តសប្បាយក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃនៅខេត្តកែបនេះ ។

លោក បានគូសបញ្ជាក់ថា ថ្វីត្បិតទីរួមខេត្តកែបតូច ប៉ុន្តែកន្លែងកម្សាន្តសប្បាយមានច្រើនក្នុងនោះ កងកម្លាំងការពារសណ្តាប់ធ្នប់ក៏បានដាក់ពង្រាយនូវតាមកន្លែងផ្ទាំងទស្សនីយភាពសំខាន់ៗ។

សូមជម្រាប់ថា ពិធីបុណ្យសមុទ្រជុំទី២ លើកទី៦ដែលរដ្ឋបាលខេត្តកែបសហការជាមួយក្រសួងទេសចរណ៍ បានប្រារព្ធធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៧ ក្រោមប្រធានបទ “ សមុទ្របៃតង អនាគត គឺបច្ចុប្បន្ន” ពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌត ។

គួរបញ្ជាក់ថា រយៈពេលដថ្ងៃនេះ មានស្តង់ពិពរណ៍ដាក់តាំងបង្ហាញផលិតផលក្នុងនិងក្រៅស្រុកប្រមាណជាង៥០០ស្តង់ ក្នុងនោះ ស្តង់លក់ផលិតផលក្នុងស្រុក មានប្រមាណជាង៣០០ស្តង់ ត្រូវបានរំពឹងថាថ្ងៃដំបូងនៃពិធីបុណ្យសមុទ្រនិងអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានចន្លោះពី៧-៨ម៉ឺននាក់៕

Loading...