កម្លាំងចម្រុះឃាត់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធករណីបទល្មើសព្រៃឈើរួមទាំងវត្ថុតាងមួយចំនួន

ខេត្តរតនគិរី៖ កម្លាំងចម្រុះចុះកិច្ចសហប្រតិបត្តិការណ៍នៅវេលាម៉ោង១១នឹង៣០នាទីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចព្រៃប៉ាមែលដែនជម្រកសត្វព្រៃលំផាត់ ស្ថិតនៅភូមិបាតត់ ឃុំសេដា ស្រុកលំផផាត់ ខេត្តរតនគិរី។

ដឹកនាំដោយលោក អ៊ុក ណែល អនុប្រធានអង្គភាពផលិតកម្មស្រុកលំផាត់ ដឹកនាំកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នគរបាលស្រុក យោធា ស្រុកនិងបរិស្ថានស្រុកលំផាត់ ចុះបង្ក្រាបបទល្មេីសអាឈើេដោយខុសច្បាប់។

នគរបាលដែលចុះបង្ក្រាបបានឲ្យដឹងថា ឃាត់ខ្លួនមនុស្សចំនួន៤នាក់ទី១-ឈ្មោះ ង៉ូង ភេទប្រុស អាយុ ៣៣ឆ្នាំជនជាតិទំពួន មុខរបរកសិករ មានទីលំនៅភូមិបាតត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ដោយឡែកបក្ខពួកចំនួន៣នាក់ផ្សេងទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

បច្ចុប្បន្នដកហូតវត្ថុតាងរណាយន្ដចំនួន ២គ្រឿង លេខម៉ាសុីន ១៣៧៧៧០០០ -១៣៩៩៩៩៤៧ យកមករក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកលំផាត់ជាបណ្តោះអាសន្ន ដេីម្បីបំពេញសំណុំបែបបទតាមនិតិវិធីច្បាប់៕

 

Loading...