កម្លាំងជំនាញអាវុធហត្ថ សហការជាមួយអាជ្ញាធរមូលដ្ឋាន បង្ក្រាបករណីលួច និងទទួលផលចោរកម្ម ឃាត់ខ្លួនមនុស្ស ០៣នាក់និងវត្ថុតាងមួយចំនួន

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន០៣នាក់ត្រូវបានកម្លាំងអាវុធហត្ថ បង្ក្រាបបានករណីលួចម៉ូតូនិងទទួលផល ចោរកម្ម ដកហូតបាន
ម៉ូតូចំនួន១៦គ្រឿង កាលពីល្ងាច ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខរោងចក្រផាកហែនប៊ែក ស្ថិតនៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ការចុះបង្ក្រាបករណីនេះ ដោយបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ ដោយមានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង និងកម្លាំងមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស
ដឹកនាំកម្លាំងដោយ លោកវរសេនីយ៏ឯក ទិត្យ វណ្ណះ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និង. បង្ក្រាបបទល្មើស នឹង មានការសម្របសម្រួលពីលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ស្ពឺផងដែរ។

មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា នៅមុនឈានដល់ការបង្ក្រាបគឺកម្លាំង បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ កែវ សុីថា ភេទស្រីអាយុ២០ឆ្នាំមុខរបរធ្វើការរោងចក្រ មានទីលំនៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ពីបទលួចម៉ូតូ និង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បន្ថែមទៀតពីបទទទួលផលចោរកម្ម ៖

១-ឈ្មោះ ជា ភា ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរទិញលក់ម៉ូតូមានទីលំនៅភូមិមហាទំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

២-ឈ្មោះ សុិន រិន្ទដេត ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរ ទិញលក់ម៉ូតូមានទីលំនៅភូមិ ឃុំ ជាមួយគ្នា រួមជាមួយការដកហូតម៉ូតូចំនួន១៦គ្រឿងមានការសង្ស័យពីបទលួច និងទទួលផចោរកម្ម ។

បច្ចុប្បន្នក្រុម ជនសង្ស័យរួមជាមួយម៉ូតូកម្លាំង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធ ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕

Loading...