កម្លាំងនគរបាលបន្តពង្រឹងចេញរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈស្ទូចរថយន្តឈប់-ចត គ្មានសណ្តាប់ធ្នាប់១០គ្រឿងយកមកផាកពិន័យតាមច្បាប់

ភ្នំពេញ៖
កម្លាំងនគរបាលា នៃការិយាល័យសណ្តាប់ធ្នាប់ស្នងការដ្ឋាននគរបលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បន្តចុះពង្រឹងអនុវត្តលើការងារសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈបានស្ទូចរថយន្តឈប់-ចត គ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវចំនួន១០គ្រឿងដើម្បីយកមអនុវត្តតាមច្បាប់។ធ្វើឡើងនៅចំណុចសួនច្បារស្ពាននាគ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ចំណុចផ្លូវ២៨៨  ផ្លូវ៣៦០ខណ្ឌបឹងកេងកងនិងនៅចំណុចផ្លូវ៦២R៦៨ ខណ្ឌប្ញស្សី កែវរាជធានីភ្នំពេញ ។

នៅពេលវេលានោះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ក៏បានចុះទៅផ្សពវផ្សាយអប់រំ ជូនដល់អាជីវករ,អ្នករត់ម៉ូតូកង់០៣និងរថយន្តតាក់ស៊ីដែលឈប់-ចតនិងយកចំណីផ្លូវធ្វើអាជីវកម្មបង្កឱ្យប៉ះពាល់សណ្តាប់សុវត្ថិភាពចរាចរណ៍នៅចំណុចផ្លូវ មហាវិថីម៉ៅសេទុង ខណ្ឌទួលគោក,មហាវិថីព្រះសីហនុ,ផ្លូវសុកហុកកែងផ្លូវមន្នីរ៉េត ខណ្ឌ៧មករា,ចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ខណ្ឌមានជ័យ,ចំណុចផ្លូវ៥៩ផ្សារងិន អានខាំកូស៊ីធី ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដោយបានណែនាំឱ្យពួកគាត់បញ្ឆប់សកម្មភាព និងឱ្យចូលរួមរក្សាសណ្តាប់សុវត្ថិភាពរបៀបរៀបរយឱ្យបានល្អនិងលើកស្ទួយសោភ័ណភាព និងការដោះស្រាយភាពកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយការ ឈប់-ចត យានយន្តគ្រប់ប្រភេទគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវតាមផ្លូវសាធារណៈនោះ ។

ប្រតិបត្តិការចាត់វិធានការចំពោះយានយាន្តគ្រប់ប្រភេទឈប់-ចតបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈពីសំណាក់កម្លាំងនគរបាលសណ្តាប់ធ្នាប់ត្រូវគេមើលឃើញថាអនុវត្តតាមបទបញ្ជាពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញតម្រូវឱ្យកម្លាំងនគរបាលសណ្តាប់ធ្នាប់នៃការិយាល័យជំនាញនិងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤  ត្រូវសហការគ្នាចេញពង្រឹងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនានាឱ្យបានម៉ឺងម៉ាត់និងអនុវត្តប្រជាចាំដោយមិនឱ្យដកថយនោះឡើយ។ក្នុងចូលរួមដោះស្រាយសណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ នៅក្នុងរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាព ។រាជធានីភ្នំពេញនៅពេលបច្ចុប្បន្នត្រូវគេមើលឃើញថាកំពុងប្រឈមនូវបញ្ហាការកកស្ទះចរាចរណ៍និងបញ្ហាកើតឡើងបទល្មើសគ្រោះថ្នាក់ចរាចរណ៍ជាដើមនោះ។

សូមបញ្ជាក់ថាយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញឱ្យដឹងថាកិច្ចការងារចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈក្នុងរយៈពេលមួយសប្តាហ៍(ចាប់ពីថ្ងៃទី២៨ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា )កម្លាំងនគរបាលសណ្តាប់ធ្នាប់បានអនុវត្តវិធានការពង្រឹងកិច្ចការងារសណ្តាប់ធ្នាប់សាធារណៈត្រួតពិនិត្យយានយន្តល្មើសចរាចរណ៍(បើកបញ្ច្រាសទិសនិងឈប់-ចត គ្មានសណ្តាប់ធ្នាប់)សរុបចំនួន៧១៤គ្រឿង ក្នុងចំណោមយាយន្តល្មើសទាំងនោះយានយន្តខ្លះត្រូវបាននាំម្ចាស់យកមកអប់រំនិងយានយន្តមួយចំនួនទៀតត្រូវអនុវត្តតាមច្បាប់៕

Loading...