កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបបានទីតាំងស្តុកឈើប្រណិតមួយកន្លែងលួចលាក់ នៅក្រុងបានលុង

ខេត្តរតនគិរី: ទីតាំងស្តុកឈើប្រណិតមួយកន្លែងស្ថិតក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដែលសម្របសម្រួលដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តធ្វើការចុះបង្ក្រាប នឹងបានរឹបអូសឈើប្រភេទធ្នង់ចំនួន២ រឺម៉កម៉ូតូយក្ខ។

ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ ។

តាមការឲ្យដឹងពីនគរបាលសេដ្ឋកិច្ចខេត្តដែលចុះបង្ក្រាបបានឲ្យដឹងថា ផ្ទះមួយកន្លែងដែលស្តុកឈើប្រណិតលួចលាក់ស្ថិតនៅក្នុងភូមិឃុំខាងលើត្រូវបានកម្លាំងចុះបង្ក្រាបនេះត្រូវបានគេស្គាល់ឈ្មោះ យ៉ាវ លាវហេង ភេទប្រុស ជនជាតិខ្មែរ។

មន្ត្រីដដែលបានបន្តថា ឈ្មួញម្នាក់នេះសកម្មក្នុងការប្រមែប្រមូលទិញឈើមកស្តុកទុកទាំងយប់ទាំងថ្ងៃពីឈ្មួញផ្សេងៗដែលដឹកតាមម៉ូតូ រួចហើយដឹកជញ្ជូនចេញទៅលក់នៅប្រទេសវៀតណាម។ ដោយពុំញញើត នឹងការទប់ស្កាត់ បង្ក្រាបពីសមត្ថកិច្ចជំនាញនោះឡើយ។

ក្រោយពីកម្លាំងជំនាញបង្ក្រាបបាន​ឈើទាំងនោះដឹកយកមករក្សាទុកនៅស្នងការនគរបាលខេត្ត នឹងធ្វើសំណុំបែបបទប្រគល់ទៅឲ្យជំនាញរដ្ឋបាលខណ្ឌចាត់ការបន្តតាមនិតិវិធីច្បាប់។ចំណែកម្ចាស់ផ្ទះត្រូវបង់ផាកពិន័យតាមច្បាប់ព្រៃឈើ ៕ វុទ្ធឦសាន

Loading...