កម្លាំងនគរបាលស្រុកព្រៃនប់បង្ក្រាបសង្វៀនជល់មាន់មួយកន្លែង

ខេត្តព្រះសីហនុ៖ នៅ​ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក
ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែ​ មករា ឆ្នាំ២០១៨ ​វេលាម៉ោង១១:០០ លោក​វរសេនីយ៍​ឯក​ហ៊ីង​ ច័ន្ទ​រិទ្ធ​ អធិការ​នគរបាលស្រុកព្រៃនប់​ បាន​ចាត់​ឲ្យ​ លោកវរសេនីយ៍ត្រី ហួ យ៉ៃ អធិការរងទទួល​ ការងារយុត្តិធម៌​ និង លោកអនុសេនីយ៍ឯក សួន រ៉ាឌី អធិការរង ទទួលការងារគ្រប់គ្រងកម្លាំងអន្តរាគមន៍ពិសេស បាន​ដឹកនាំ​កម្លាំង​ ចុះទៅ​បង្រ្កាបល្បែងស៊ីសងខុសច្បាប់ (សង្វៀន​ជល់មាន់) មួយកន្លែង​ នៅចំណុច ខាងមុខផ្ទះរបស់ ឈ្មោះ ខេម​ ស្ថិតក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយធ្វើការ​ ចាប់​យក​បាន​៖ មាន់ជល់ ចំនួន៨ ក្បាល​ ស៊ុមក្រុងមាន់ ចំនួន៧​ ជញ្ជីងថ្លឹងមាន់១​ និង ស្កុតរុំមួយចំនួន រីឯអ្នកលេងបានរត់គេចខ្លួនបាត់អស់។

លោក​ហួ​ យ៉ៃ​ បាន បញ្ជាក់ថា៖សង្វៀនជល់មាន់​ជល់​នេះ​ ហ៊ាន​បេីក​លេង​យ៉ាង​ព្រហើន​ គឺ​ឃ្លាតពី​ផ្ទះ​លោក​នាយ​រង​ប៉ុស្តិ៍​ ប្រហែលជា​៥០​ម៉ែត្រតែ​ប៉ុណ្ណោះ​។

បច្ចុប្បន្នវត្ថុតាង​បានយកមករក្សាទុកនៅ អធិការដ្ឋានស្រុកព្រៃនប់ដើម្បីបន្តនីតិវិធី៕

 

Loading...