កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះកាប់បំផ្លាញ់ដើមកញ្ឆាស្រស់ប្រមាណ៧៨ដើម នៅទីតាំងចំនួន២ផ្សេងគ្នា នៃស្រុកសង្កែ

(ខេត្តបាត់ដំបង)៖ ដើមកញ្ឆាស្រស់ប្រមាណ៧៨ដើម ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តាប៉ុននៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះបង្ក្រាបនិងកាប់បំផ្លាញចោល ចំនួន២ទីតាំងផ្សេងគ្នា ក្នុងបទល្មើសជាក់ស្តែង។

អធិការនគរ​បាលស្រុកសង្កែ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ បានអោយដឹងថា ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០កន្លងទៅ នៅចំណុចក្រុមទី១៦ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយពីទទួលបានសេចក្តីរាយការណ៍ថាមានប្រជាពលរដ្ឋលួចលាក់ដាំកញ្ឆានចំនួន០២កន្លែងនៅក្នុងមូលដ្ឋានខាង លើ។

លោកអធិការស្រុកបន្តថា ក្នុងកិច្ចចុះប្រតិបត្តិការនេះដែរជាលទ្ធផលក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចបានកាប់បំផ្លាញដើមកញ្ឆាស្រស់ចំនួន ៧៨ដើម ម្ចាស់ទី១-ឈ្មោះ អឿន រ៉េត ភេទស្រី អាយ៥២ឆ្នាំ ។ ទី២-ឈ្មោះ ចៅ ផុន ភេទស្រី អាយ ៦០ ឆ្នាំ នាក់ទាំង២នាក់រស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់បំបង។ នៅចំពោះមុខការសាកសួរ របស់សមត្ថកិច្ច ពួកគាត់បានសារភាពថា ដើម ការដាំកញ្ឆារបស់ពួកគាត់គឺសម្រាប់ប្រើប្រាស់ធ្វើជាឱសថព្យាបាលជម្ងឺផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។

បើទោះបីការដាំដុះ កញ្ឆាទាំងនេះសម្រាប់ព្យាបាលជម្ងឺផ្ទាល់ខ្លួនរបស់គាត់ ដោយចុះ ប៉ុន្តែ ការដាំនេះមានចំនួនច្រើនដើម ទើបសមត្ថកិច្ចពិបាកនឹងជឿដែរ ។ នៅក្រោយពេលធ្វើការសាកសួរអំពីមូលហេតុនៃការដាំដើមកញ្ឆាមានចំនួនច្រើនដើម​ខាងលើរួចមក ពលរដ្ឋទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលនាំខ្លួនយកមកធ្វើកិច្ចសន្យាអប់រំណែនាំដោយមិនអនុញ្ញាតឱ្យគាត់បន្តការដាំដុះបែបនេះបន្តទៀតទេ៕

Loading...