កម្លាំងមូលដ្ឋានស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទកំហែងយកពីកម្មករអូសរទេះ

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១៦នាទីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានស្រុកកំរៀងបានចុះដល់ ចំនុចច្រកអន្តរជាតិដូង ស្ថិតនៅ ភូមិដូង ឃំុបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យចំនួន3នាក់ ពាក់ព័ន្ធបទល្មើសកំហែងយក ។

សមត្ថកិច្ចបានថ្លែងថា ជនសង្ស័យ 1/ឈ្មោះពៅ សៀ ភេទប្រុស អាយ៤៥ឆ្នាំ មុខរបរអនុប្រធានគ្រប់គ្រងរទេះរុញផ្សារថៃ រស់នៅ ភូមិដូង ឃំុបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង, 2/ឈ្មោះទិត្យ បូរ៉ាហៅ93 ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកគ្រប់គ្រងរទេះរុញ រស់នៅភូមិដូង ឃំុបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និង 3/ឈ្មោះ ប៊ុត ធូ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកគ្រប់គ្រងរទេះរុញ រស់នៅភូមិដូង ឃំុបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ជនសង្ស័យទាំងនេះត្រូវចាប់ខ្លួន ពីបទកំហែងយកកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងលេីតាមបណ្តឹងកម្មករអូសរទេះចំនួន50នាក់ ក្នុងចំណោមកម្មករអូសរទេះចំនួន214នាក់ ដែលមានប័ណ្ណអូសរទេះចេញ ចូលផ្សារឡែមប្រទេសថៃ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាងប្រាក់បាតចំនួន9000បាត ។

កម្មកររងគ្រោះបានឆ្លេីយបំភ្លឺថា សព្វដងពួកខ្លួនចូលអូសរទេះក្នុងវេនរបស់ខ្លួនមួយ ថ្ងៃត្រូវបង់ប្រាក់ឲ្យថៅកែផ្សារថៃចំនួន200បាត ដោយឈ្មោះពៅ សៀ ជាអ្នកយកប្រាក់ពីពួកខ្លួន ហេីយអ្នកខុសវេនមិនអាចចូលអូសរទេះដឹកឥវ៉ាន់ ចេញពីប្រទេសថៃមកកម្ពុជាបានទេ ។ លុះនៅក្នុងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ឈ្មោះពៅ សៀ បានយកប្រាក់មួយរទេះ300បាត ទាំងអ្នកចំវេនមួយចំនួន និងអ្នកខុសវេន បេីមិនឲ្យប្រាក់គ្រប់ចំនួនទេ ឈ្មោះពៅ សៀ មិនឲ្យចូលអូសរទេះក្នុងផ្សារថៃទេ ទេីបពួកខ្លួនចេះតែបង់ប្រាក់ឲ្យទៅ ព្រោះពលករសម្រុកចេញពីប្រទេសថៃ ដេីម្បីមកចូលឆ្នាំខ្មែរ។

បន្ទាប់ពីនាំខ្លួនជនសង្ស័យមកសាកសួរ ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួន និងបក្ខពួកពិតជាបានយកប្រាក់ពីកម្មករអូសរទេះក្នុងមួយរទេះ300បាត និងអ្នកខុសវេនក៏ចូលដឹកបានឲ្យតែបង់ប្រាក់ឲ្យខ្លួនគ្រប់ចំនួន300បាត។ ប៉ុន្តែគោលការណ៍របស់ថៅកែផ្សារថៃគឺឲ្យយកពីកម្មកររុញរទេះ ក្នុងមួយរទេះតែ200បាតទេ ខ្លួនយកលេីស100បាត គឺយកចែកគ្នាជាមួយបក្ខពួកខ្លួនប៉ុណ្ណោះ ដោយរទេះខ្លួនយកលេីសកំណត់ចំនួនតែ30រទេះ សរុបទឹកប្រាក់បានចំនួន9000បាត ក្នុងមួយថ្ងៃខ្លួនប្រាក់ចំនួន3000បាត សល់ពីឡេីងឲ្យថៅកែថៃ និងថៅកែឲ្យ20ភាគរយបន្ថែមទៀតពីប្រាក់ដែលខ្លួនរកបានយកឲ្យថៅកែ ។

បច្ចុប្បន្នជនសង្ស័យចំនួន3នាក់ និងវត្ថតាងកំពុងឃាត់នៅការិយាល័យដេីម្បីកសាងសំណំុរឿងចាត់ការតាមនីតិវិធី ៕ វុទ្ធ ឦសាន

Loading...