កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅភ្នំពេញ

ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈពេលដែលជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ តែមិនបានសម្រេច កាលពី ថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ ត្រង់ចំណុចតូបជួសជុលម៉ូតូ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។

ជនរងគ្រោះឈ្មោះជុំ មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។

ចំណែកជនសង្ស័យឈ្មោះ ម៉ន សុភា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ (មានសារធាតុញៀន)។

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ៣៥ នាទីជនរងគ្រោះ បានជិះ ម៉ូតូម៉ាកនិចពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1 CD 26 86 ចេញពីផ្ទះស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ទៅឲ្យជាងដេីម្បីជួសជុល ខណៈពេលដែលជនរងគ្រោះ ជិះម៉ូតូទៅដល់ផ្ទះជាង ក៏បានទុកម៉ូតូនៅខាងមុខផ្ទះ ដើម្បីឲ្យជាងជួសជុលហ្រ្វាំងម៉ូតូ ហើយជនរងគ្រោះ ពុំបានដកសោម៉ូតូចេញពីម៉ូតូទេ រួចក៏ដើរត្រឡប់មកផ្ទះវិញ។

ជនសង្ស័យបានឆ្លើយសារភាព ប្រាប់ថា រូបគេ ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះប្រាកដមែន ហើយកន្លងមក រូបគេធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលើកផងដែរ ៕

Loading...