កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងខារ៉ាអូខេ លោកអភិបាលរងស្រុកសន្ទុក រកឃើញគ្រឿងញៀន

ខេត្តកំពង់ធំ: នៅរសៀលថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២១០៧ កំលាំងនគរបាលខេត្តកំពង់ធំ សហការជាមួយនគរបាលស្រុកសន្ទុក ចុះបង្ក្រាបទីតាំងហាងខារ៉ាអូរខេ របស់លោក អ៊ឹមឆន អភិបាលរងស្រុកសន្ទុក ដែលបានផ្តល់ទីតាំងចែកចាយគ្រឿងញៀន ព្រមទាំងឃាត់ខ្លួននារីបម្រើការ៩នាក់ និងមេការបុរស២នាក់ បញ្ជូនយកទៅសាកសួរ។

លោកវរសេនីយទោ ងួនហៀង ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងខារ៉ាអូរខេ របស់លោក អ៊ឹមឆន អភិបាលរងស្រុកសន្ទុកនេះ សមត្ថកិច្ចបានទទួលបទបញ្ជាពីលោក អ៊ិតសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ចុះឆែកឆេរ រកឃើញថ្នាំញៀន១កញ្ចប់ធំ តម្លៃ៤០ម៉ឺនរៀល នៅស្ត្រីបម្រើខារ៉ាអូខេ ឈ្មោះស្រីល័ក្ខ រួចហើយឈានទៅឆែកឆេរ នៅក្នុងទីតាំងខារ៉ាអូរខេ ព្រមទាំងឃាត់ខ្លួននារីបម្រើការចំនួន៩នាក់ និង មេការបរុស២នាក់ចំនែកនារី៨នាក់ យកទៅធ្វើតេស្សទឹកនោម នៅអធិការស្រុកសន្ទុក ចំនែកមេការ២នាក់ និងស្ត្រីជួញដូរម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការខេត្តកំពង់ធំ ។

លោក អ៊ិតសុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានឲ្យដឹងថាបន្ទាប់ពីសមត្ថកិច្ចបានទទួលព័ត៍មានថាមានការប្រើអំពើហឹហ្សាទៅលើភ្ញៀវកាលពីយប់មិញគួបផ្សំការចែកចាយគ្រឿងញៀននៅក្នុងទីតាំងខារ៉ាអូរខេ ឈ្មោះសុបិនល្អ ១៦៨ ។

ចំនែកម្ចាស់ហាងទាំង២នាក់ប្តីប្រពន្ធបានគេចខ្លួនបាត់ស្រម៉ោល លោកបានបន្តថាករណីនេះសមត្ថកិច្ចបានធ្វើការហាមឃាត់បិទហាងខារ៉ាខេមួយរយៈសិន ៕ វុទ្ធ ឦសាន

 

Loading...