កម្លាំងអធិការដ្ឋានស្រុកសំរោងទងឃាត់ខ្លួន២នាក់ជាមួយវត្ថុតាងថ្នាំញៀន

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០១៧ វេលាមោ៉ង១និង៣០នាទី កំលាំងអធិការដ្ឋានស្រុកសំរោងទង សហការជាមួយកំលាំងអធិការដ្ឋានស្រុកឧដុង្គ បានឃាត់មុខជួញដូ១នាក់ឈ្មោះ សាន់ រំ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិរំដួល ឃុំត្រពាំង ស្រុកសំរោងទង និងធើ្វការដកហូតជញ្ជីងថ្លឹងគ្រឿងញៀន១ ថ្នាំ១កញ្ចប់ ទំហំមធ្យម ទូរសព្វ័ដៃ១គ្រឿង ហើយធើ្វការឆែកឆេរផ្ទហ រកឃើញសម្ភារសម្រាប់វេចខ្ចប់ និងប្រើប្រាស់មួយចំនួនទៀត និងបានឃាត់ឈ្មោះ ផាន់ សំអឿន ភេទប្រុស អាយុ២៥ឆ្នាំ ភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាអ្នកមកទិញប្រើប្រាស់។

យោងតាមការចង្អុលបង្ហាញពីឈ្មោះ ប៊ុត ទុំ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឫស្សី ឃុំសំបូរ ស្រុកសំរោងទង ដែលកំលាំងស្រុកឧដុង្គឃាត់បានថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ករណីខាងលើជុំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ មណ្ឌលច្បារមន

Loading...