កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនមនុស្សជិត២០នាក់ ក្នុងផ្ទះសំណាក់វិមានអង្គជ័យ

ភ្នំពេញ៖ មុខសញ្ញាគ្រឿងញៀនជិត២០នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចាប់ខ្លួន កាលពីម៉ោង២ទាបភ្លឺ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅចំនុចផ្ទះ សំណាក់វិមានអង្គជ័យ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ លោក ជឹមរិទ្ធី បានប្រាប់ថា ក្រោយពីគោលការណ៍ឱ្យបោសសម្អាតគ្រេឿងញៀន និងបទបញ្ជាពីមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ហើយនោះ សមត្ថកិច្ចអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ

ក៍បានបើកប្រតិបត្តិការរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ១៩នាក់ ក្នុងនោះមានស្រី៣នាក់ ។

ជនសង្ស័យទាំង១៩នាក់ ត្រូវបានសាកសួរម្នាក់ម្តងៗនៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ក្នុងនោះមាន1-ចាន់ វីរ: ភេទប្រុស អាយុ25ឆ្នាំ 2-វឿនលីន ភេទស្រី អាយុ18ឆ្នាំ 3-ផាន់ បូរ៉ា ភេទប្រុស អាយុ32ឆ្នាំ 4-យ័ន សុភក្រ្ត ភេទប្រុស អាយុ24ឆ្នាំ 5-ឡាយ សំណាង ភេទប្រុស អាយុ22ឆ្នាំ 6-ថន ស្រីម៉ៅ ភេទស្រី អាយុ20ឆ្នាំ 7-ថៃ វាសនា ភេទប្រុស អាយុ24ឆ្នាំ 8-សួន និមល ភេទប្រុស អាយុ22ឆ្នាំ

9-ផុន វណ្ណរ៉ា ភេទប្រុស អាយុ32ឆ្នាំ 10-គង់ រ៉ាវី ភេទប្រុស អាយុ27ឆ្នាំ 11-សួន វិចិត្រ ភេទប្រុស អាយុ30ឆ្នាំ 12-យុង វិឆ័យ ភេទប្រុស អាយុ28ឆ្នាំ

13-ចាន់ បូណាត ភេទប្រុស អាយុ32ឆ្នាំ 14-នេត លីន ដា ភេទស្រី អាយុ30ឆ្នាំ 15-ង៉ែត សាវន ភេទ ប្រុសអា យុ36ឆ្នាំ 16-មាស សុខា ភេទប្រុស អាយុ31ឆ្នាំ

17-ហែល ស៊ីវ៉ុន ភេទ ប្រុស អាយុ18ឆ្នាំ 18-ប៉ែន ភារម្យ ភេទប្រុ សអាយុ22ឆ្នាំ 19-ទឹមស៊ី គង់ ភេទប្រុស អាយុ31ឆ្នាំ រួមនិងវត្ថុតាង ដែលរឹបអូសបានមាន1-ម្សៅក្រាមសថ្លា5កញ្ចប់(តូច3ធំ2) 2-ដបជក់2 ,3-ម៉ូតូ8គ្រឿង៕

20-10-201560721 60722 60723 60724 60725

Loading...

Leave a Reply

Your email address will not be published. Required fields are marked *