កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងអនុវត្តដីកាចាប់ខ្លូនជនសង្ស័យម្នាក់ដកហូតបានរថយន្តទំនើប៣គ្រឿងបញ្ចូនទៅរាជធានីភ្នំពេញ!

ខេត្តស្ទឹងត្រែងៈកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានអនុវត្តដីបង្គាប់អោយចាប់ខ្លួនជនសង្ស័យម្នាក់ពីបទសមគំនិតក្នុងអំពើរំលោភលើសេចក្តីទុកចិត្តក្រោយជនសង្ស័យរូបនោះជួលរថយន្តសេរីទំនើបចំនួន៣គ្រឿងចង់ស៊ីដាច់ពីភ្នំពេញមកកាន់ខេត្តស្ទឹងត្រែង។

ការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពីថ្ងៃទី១៩មេសាម្សិលម៉ិញស្ថិតនៅចំនៅភូមិស្ពានថ្មសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែងបានអោយដឹងថាយោងតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញមាត្រាលេខ១៩៥និងមាត្រាបន្តបន្ទាប់នៃក្រមនិតិវិធីព្រហ្មទណ្ឌ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈិនថុល ភេទប្រុស អាយុ៤០ឆ្នាំមានស្រុកកំណើតនៅភូមិក្បាលជួរឃុំសំបុក ស្រុកក្រចេះខេត្តក្រចេះ ជាអនិតិជន (គេចខ្លួន)។មន្ត្រីអាវុធស្ទឹងត្រែងបន្តថានៅបន្ទាប់ពីចាប់ខ្លួនជនសង្ស័យនោះរួចមកសមត្ថកិច្ចបានដកហូតវត្ថុតាងដែលបានរកឃើញរថយន្តសេរីទំនើបចំនួន៣គ្រឿងគឺរថយន្តបាលែនមួយគ្រឿង ឡុចស៊ីសមួយគ្រឿង និងមួយគ្រឿងទៀតម៉ាក HANTAIពាក់ផ្លាកលេខភ្នំពេញ2AS-1787 ពណ៍ស បញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។មន្ត្រីអាវុធហត្ថបន្ថែមថានៅក្នុងដីការបង្គាប់អោយចាប់ខ្លួនជនសង្ស័យខាងលើ ត្រូវបានចោទប្រកាន់់ពីបទសមគំនិតក្នុងអំពើរំលោភលើសេចក្តីទុកចិត្ត ដែលបានប្រព្រឹត្តនៅចំនុចរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលកាលពីអំឡុងខែមករាដល់ខែមេសាឆ្នាំ២០១៨។

ក្រោយការឃាត់ខ្លួនជនសង្ស័យនិងដកហូតរថយន្តសេរីទំនើប៣គ្រឿងខាងលើនោះរួចមកកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្រគល់ជនសង្ស័យព្រមទាំងរថយន្តទាំង៣គ្រឿងទៅកាន់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីយកទៅចាត់ការបន្តកាលពីព្រឹកថ្ងៃទី២០មេសា២០១៨នេះ ៕ សំនៀង

 

 

 

Loading...