កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​ចាញ់​សម្លាប់​បាតុករ ១៥​នាក់​ទៀត​កាលពី​ម្សិលមិញ​

​មី​យ៉ាន់​ម៉ា ៖ សកម្មជន​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​និយាយថា​កងទ័ព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ក្រុមបាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ពុធ​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៥ នាក់​និង​រងរបួស​រាប់សិប​នាក់ ដែលជា​ជនរងគ្រោះ​ចុងក្រោយ​នៃ​យុទ្ធនាការ​បង្ក្រាប​របស់​របប​យោធា​ដែល​កំពុង​កាន់អំណាច​។​

​មេដឹកនាំ​យោធា​លោក​ឧ​ត្ត​ម​សេនីយ Min Aung Hlaing បាន​និយាយថា ចលនា​ស៊ីវិល​ប្រឆាំង​រដ្ឋប្រហារ​បាន​កំពុង​បំផ្លាញ​ប្រទេស​មី​យ៉ាន់​ម៉ា​។ លោក​បញ្ជាក់ថា ចលនា​ស៊ីវិល​ប្រឆាំង​បាន​បញ្ឈប់​ការងារ​មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ការិយាល័យ និង​រោងចក្រ​។​​ប៉ុន្តែ​ក្រុមអ្នកវិភាគ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​បាន​និយាយថា​យោធា​បាន​បាត់បង់​ការគ្រប់គ្រង​។​

​យោងតាម​ក្រុម​សកម្មជន​មួយ​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ មនុស្ស​ប្រហែលជា​៦០០​នាក់​ត្រូវបាន​សម្លាប់​ចាប់​តាំ​អ​ពី​រដ្ឋប្រហារ​ថ្ងៃទី​១​កុម្ភៈ​មក​ដែល​បានបញ្ចប់​លទ្ធិប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​ស៊ីវិល​។​

​ការតវ៉ា និង​កូដកម្ម​ទូទាំងប្រទេស​នៅតែ​កើតមាន​ខ្លាំងក្លា បើទោះជា​របប​យោធា​បាន​បង្ក្រាប​ដោយ​ហិង្សា​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ក៏ដោយ​៕

Loading...