កម្លំាងប្រឆាំងបាតុកម្មហាត់សម នៅពេលសកម្មជនសង្គ្រោះជាតិច្រើននាក់ជុំគ្នាមុខទីស្នាក់ការកណ្តាលចាក់អង្រែ

ភ្នំពេញ ៖ សកម្មជន និងអ្នកគំាទ្រគណបក្សសង្រ្គោះជាតិជាច្រើននាក់ បាននិងកំពុងឈរ និងអង្គុយជួបជុំគ្នានៅមុខទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ(CNRP) ដើម្បីឃ្លំាមើលហេតុការណ៍ណាមួយ ពេលដែលលោក កឹម សុខា ប្រធានស្តីទី CNRP មិនទៅបំភ្លឺនៅតុលាការតាមដីកាកោះរបស់តំណាងអយ្យការនោះ ។

ជាមួយគ្នានេះដែរ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ក្រុមកងកម្លំាងប្រឆាំងបាតុកម្ម របស់ក្រសួងមហាផ្ទៃ និងនៅក្នុងខណ្ឌទំាងអស់ទូទំាងរាជធានីភ្នំពេញជាច្រើនរយនាក់ បាន ហ្វឹកហាត់សមនៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីបង្កើនសមត្ថភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងករណីមានបាតុកម្មណាមួយកើតឡើងនោះឡើយ ៕

12

21

33

Loading...

Leave a Reply

Your email address will not be published. Required fields are marked *