ករណីគ្រោះថ្នាក់នៅស្រុកមោងឫស្សី ស្លាប់មនុស្សទាំងអស់៥នាក់

ខេត្តបាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីស បុកជាមួយរថយន្តម៉ាកហ៊ីណូ ដឹកទំនិញនៅស្រុកមោងឫស្សីនោះបណ្តាលឲ្យស្លាប់មនុស្សប្រុស ស្រីសរុប៥នាក់យ៉ាងអាណោចអាធ័មជាទីបំផុត ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៤៥នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចក្រុមទី៧ ភូមិព្រៃព្រាល ឃុំព្រៃស្វាយលើ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

អធិការនគរបាលស្រុកមោងឫស្សីបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក ឡិចសុីស ពាក់ស្លាកលេខ ភ្នំពេញ ២O-០៩៩៨ (អ្នកបើកបររត់បាត់) ធ្វើដំណើរទិសដៅពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង លុះមកដល់ ចំណុចកើតហេតុខាងលើ បានបុកនឹងរថយន្តូមួយគ្រឿង ម៉ាកហុីណូ ពាក់ស្លាកលេខ ភ្នំពេញ ៣C ៧៥០៩ (អ្នកបើកបររត់បាត់) ខណៈដែលកំពុងធ្វើចរាចរណ៍បញ្ច្រាសទិសគ្នាពេញទំហឹង ។

ប្រភពបញ្ជាក់នៅក្នុងរបាយការណ៍ថា ករណីនេះបណ្តាលបាត់បង់ជីវិតមនុស្ស៥នាក់ ក្នុងនោះប្រុសម្នាក់ និងស្រី៤នាក់ នៅកន្លែងកើតហេតុ ។ រីឯរថយន្តទាំង២គ្រឿងខូចខាតផងដែរ ។

ជនរងគ្រោះ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ រហូតមកដល់វេលាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ៕

22 220 ds iu sa uju

Loading...