ករណីឃាតកម្មមួយកើតឡើងនៅក្នុងវង់ផឹកស៊ីបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់មនុស្សម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តពោធិសាត់៖ ករណីឃាតកម្មមួយកើតឡើង១ករណីក្នុងវង់ផឹកស៊ីជមួយគ្នា បណ្តាលអោយមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតក្រោយពេលកើតហេតុត្រូវសមត្ថកិច្ចនគបាលស្រុកក្រគធ្វើការបង្ក្រាប ។

ហេតុឆាវឆាវខេត្តការផ្ទុកគ្រាប់បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង១៥នាទីថ្ងៃទី១៨កញ្ញា២០២០នៅក្នុងវងផឹកស៊ីនៅចំណុចផ្ទះរបស់ឈ្មោះ ធី ស្ថិតក្នុងភូមិដំបូក១០០ ឃុំ ត្នោតជ្រុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។

ប្រភពពីសមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបាបអោយដឹងថានៅមុនពេលកើតហេតុជនសង្ស័យដែលជាខ្មាន់កាំភ្លើងបានដេញចាប់ក្មេងលេង ហើយជនរងគ្រោះបានយកដុំថ្មគប់ទៅលើជនសង្សយ័ពេលនោះគេចផុតជនសង្ស័យក៏បានដកកាំភ្លើងបាញ់គំរាមតែចៃដន្យគ្រាប់ក៏ខ្ទាត់ត្រូវជនរងគ្រោះបណ្តាលអោយស្លាប់ភ្លាមៗ នៅចំណុចផ្ទះឈ្មោះធី(ប)ស្ថិតនៅភូមិដំបូក១០០ឃុំត្នោតជុំស្រុកក្រគរខេត្តពោធិ៍សាត់ ។

ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះប្រាក់ សុផលភេទប្រុសអាយុ,៥៧ឆ្នាំ នាយរងការិ, ហ្វឹកហ្វឺនកងពលលេខ១៤ មានឋានៈវរសេនីយ៍ត្រី រសនៅភូមិឈើទាលឃុំត្នោតជុំស្រុកក្រគរខេត្តពោធិ៍សាត់កាន់ខ្លីមួយដើមប្រភេទK54អាវុធ។

ដោយឡែកជនរងគ្រោះឈ្មោះងួន ទូច(ប,៣៥ឆ្នាំភូមិដំបូក១០០ ឃុំត្នោតជុំស្រុក្រគរខេត្តពោធិ៍សាត់ ស្លាប់ ។

ស្នងការរងនគរបាលខេត្តពោធិ៍សាត់ទទួលបន្ទុកកណ្ដាលនិងយុត្តិធម៌លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា បានឲ្យដឹងនៅរសៀលថ្ងៃទី 18 កញ្ញា 2020 ថាជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរធ្វើការបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនិងដកអាវុធខ្លីប្រភេទK54និងបានយកមកអធិការនគរបាលស្រុកក្រគរខេត្តពោធិ៍សាត់ តាមបញ្ជារបស់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីក៍សាងសុំណុំរឿងបញ្ជូនបន្តមកស្នងការនគបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធីផងដែរ។

ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕


Loading...