ករណីឃាតកម្មលើស្ត្រីខ្មែរពីរនាក់ធ្វើឲ្យភ្ញាក់ផ្អើលក្នុងទឹកដីថៃនៅមិនទាន់ដឹងមូលហេតុ

ខេត្តប៉ៃលិន៖ ស្ត្រីរងគ្រោះចំនួនពីរនាក់ ដែលជាជនជាតិខ្មែរ បានស្លាប់យ៉ាងវេទនាជាទីបំផុតនៅក្នុងថ្លុកឈាម នាខេត្តច័ន្ទបុរី ប្រទេសថៃ ក្រោមផ្លែកាំបិតដ៏មុតស្រួច របស់ឃាតករម្នាក់ដែលជាជនជាតិខ្មែរដូចគ្នា ដោយរហូតមកទល់នឹងពេលនេះ នៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ ។

យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានក្នុងស្រុកថៃបានអោយដឹងថាមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែមានករណីឃាតកម្មយ៉ាងសាហាវ ជាទីបំផុត កាលពីវេលាម៉ោង ៨ និង៣០ នាទីព្រឹក ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៧ត្រង់ចំណុចក្បែស្ថានីយ៍តម្រួតការពារព្រំដែនលេខ ១១៥ ក្នុងស្រុក ពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ទល់មុខនឹងស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រភពដដែលបានបន្តថាក្រោយពេលកើតហេតុនិងបន្ទាប់ពីមានការភ្ញាក់ផ្អើលនេះរួចមកជនសង្ស័យដែលជាមនុស្សប្រុសនិងជាជនជាតិខ្មែរបានរត់គេចខ្លួនចូលក្នុងព្រៃតាមខ្សែបន្ទាត់ព្រំដែនបាត់ស្រមោលដោយឡែកនៅត្រង់ទីតាំងកើតហេតុគេសង្គេតឃើញមានស្ត្រីពីរនាក់បានដេកស្លាប់ក្នុងថ្លុកឈាមក្រោមសម្ពាធនៃផ្លកាំបិតជាច្រើនកន្លែងនៅលើរាងកាយ។

ភ្លាមៗនោះដែរបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមក្រុមតម្រួតការពារព្រំដែនបានចេញប្រតិបត្តិការដើម្បីតាមប្រមាញ់ទៅលើជនសង្ស័យក្នុងភូមិសាស្ត្រខាងលើរហូតចាប់ខ្លួនបានព្រមទាំងបានប្រគល់ទៅអោយកំលាំងជំនាញស្រុកពោងណាំរ៉នខេត្តច័ន្ទបុរីក្នុងការនាំខ្លួនយកទៅសាកសួរអំពីដំណើររឿង និងមូលហេតុដែលឈានដល់ការចាក់សំលាប់គ្នាបែបនេះ ហើយបច្ចុប្បន្នយើងនៅមិនទាន់ទទួលបានចំលើយសារភាព អំពីអត្តសញ្ញាណ និងមូលហេតុនោះនៅឡើយទេ ។

ក្រោយពីដឹងព័ត៍មាន មានករណឃាត់កម្មលើស្ត្រីខ្មែរពីរនាក់មក អ្នកយកព័ត៍មានប្រចាំការខេត្តប៉ៃលិនបានសាកសួរលោក
ទី សុខាជាប្រធានការិយាល័យទំនាក់ទំនងប្រចាំការច្រកទ្វារអន្តរជាតិព្រំ ប៉ៃលិនបានឲ្យដឹងថា ចំពោះក្រុមការងាររបស់លោក កំពង់ស្រាវជ្រាវក្នុងករណីនិងហើ
យ និងទំនាក់ទំនងខាងអាជ្ញាធរថៃ តែក្រុមកាងារថៃកំពង់ចុះស្រាវជ្រាវដែរ ហើយក្រុមការងារនៅមិនទាន់ប្រាកដថា ពិតឬយ៉ាងណានោះទេ ៕

Loading...