ករណីឃាត់សម្លាប់ជនបរទេសម្នាក់ ច្រកក្នុងវ៉ាលី មិនទាន់រកឃើញមុខសញ្ញា

ខេត្តកែប៖ លោកឧត្តមសេនីយ៍ត្រី អ៊ឹង សំអុល ស្នងការនគរបាលខេត្តកែប បានប្រាប់ឲ្យដឹងថា ករណីឃាត់កម្មសម្លាប់ជនបរទេសម្នាក់ ច្រកក្នុងវ៉ាលី ពេលនេះសមត្ថកិច្ចមិនទាន់រកឃើញមុខសញ្ញាទេ។

កាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹក ថ្ងៃទី២៨ កញ្ញា នេះ បន្ទាប់ពីទទួលបានដំណឹងថា មានករណីជនបរទេស ដែលឃាតករសម្លាប់រួច ច្រកដាក់ក្នុងវ៉ាលីយកទៅទម្លាក់ចោល នៅចំណុចក្បែរផ្លូវទៅព្រែកចាក ក្នុងស្រុកដំណាក់ចង្អើរនោះ ភ្លាមៗ សមត្ថកិច្ចជំនាញបានចុះមកត្រួតពិនិត្យ និងស្រាវជ្រាវ រកអត្តសញ្ញាណជនរងគ្រោះ។

លោកឧត្តមសេនីយ៍ត្រីបន្តថា លោកបានដាក់ការសន្និដ្ឋានជាបឋមថា ករណីនេះ អាចឃាតករសម្លាប់ នៅក្រៅខេត្តកែប មុននឹងយកមកទម្លាក់ចោល។

បច្ចប្បន្ន សមត្ថកិច្ចបានបើកការស៊ើបអង្កេត ទៅលើសណ្ឋាគារ ផ្ទះសំណាក់ទូទាំងខេត្តកែប តែមកទល់ពេលនេះ នៅមិនឃើញមានបាត់ភ្ញៀវបរទេសណាម្នាក់នៅទេ៕

28-09-201558991

Loading...

Leave a Reply

Your email address will not be published. Required fields are marked *