ករណីចាក់ដីរំលោភខ្នងប្រឡាយបឹងកាបែនធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន អាជ្ញាធរខណ្ឌសែនសុខចេញមុខបកស្រាយ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌសែនសុខបានចេញមុខបកស្រាយ​ជុំវិញ​ករណី​ចាក់ដីរំលោភខ្នងប្រឡាយបឹងកាបែន ទៅទួលសំពៅ ប្រវែង៥១០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយលើកឡើងថា វាមិនមានជាការពិតនោះទេ ។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ព័ត៌មាននេះ ដែលចោទប្រកាន់ខាងលើនោះ គឺជាព័ត៌មានមិនពិតនោះទេ ។ ដោយឡែក សកម្មភាពក្រុមការងារដែលកំពុងបំពេញភារកិច្ច នៅចំណុចប្រឡាយបឹងកាបែន ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាពេលនេះ គឺជាគម្រោងអភិវឌ្ឍន៍ស្តារប្រឡាយបឹងកាបែន និង ស្ថាបនាផ្លូវបេតុង របស់សាលារាជធានីភ្នំពេញ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ ដោយអាជ្ញាធរមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ពីអ្នកសារព័ត៌មានមួយចំនួននោះទេ ៕

 

Loading...