ករណីភ្លើងឆក់មួយគ្រួសារ ស្លាប់មនុស្ស៣នាក់នៅតាកែវ៖ មឈូស៣ដាក់ទន្ទឹមគ្នា គួរឲ្យរន្ទត់

ខេត្តតាកែវ ៖ បុរសជាឪពុក និងកូនប្រុសស្រី២នាក់ទៀតបានស្លាប់ភ្លាមៗគួឲ្យអាសូជាទីបំផុតដោយសារតែខ្សែភ្លើងឆក់តគ្នា កាលពីព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៦ នៅភូមិដូនពែង សង្កាត់បារាយ៏ ក្រុងដូនកែវ ។

អធិការនគបាលក្រុងដូនកែវបានថ្លែងឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារតែភ្លើងឆក់ទាំង៣នាក់ឪកូន ទី១បុរសជាឪពុកឈ្មោះ ពេជ សុភាព អាយុ៣៨ ឆ្នាំ ទី២ កូនស្រីឈ្មោះ ពេជ ស្រីម៉េងអាយុ ១៣ ឆ្នាំ និងទី៣កូនប្រុសឈ្មោះ ពេជ្រ សុផាត អាយុ១០ឆ្នាំ។ អ្នកទាំង៣នាក់មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។

ឪពុកបានយកដែកមកផ្សារធ្វើដំបូលផ្ទះនៅពេលនោះ ខ្សែភ្លើងក៏ដាច់បណ្ដាលឲ្យឆក់ ឃើញឪពុកឆក់ខ្សែភ្លើងកូនប្រុសដែលមានវ័យ១០ឆ្នាំស្ទុះមកជួយក៏ឆក់ទៀត ដោយកូនស្រីវ័យជំទង់អាយុ១៣ឆ្នាំ ឃើញឪពុកនិងប្អូនឆក់ខ្សែភ្លើងរត់មកជួយទៀតក៏ឆក់ ស្លាប់ទាំង៣នាក់កូនគួអោយអាណោចអាធ័មតែម្តង ។

ក្រោយពីសមត្ថកិច្ចចុះពិនិត្យ ហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារភ្លើងឆក់ប្រាកដមែន រួចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាប្រពៃណី ។

ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកភូមិដូនពែងតែម្តង បានសម្តែងការសោកសង្រេង ចំពោះគ្រួសារសព ដែលមិនគួរណាបាត់បង់ជីវិតម្តងរហូតដល់បីនាក់បែបនេះឡើយ ៕

ses (4)

ses (3)

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *