ករណីមន្ត្រីគយ បើករថយន្តបុករះ និងបុកបាក់របងកាស៊ីណូ បានសម្រួលគ្នាជាស្ថាពរហើយ

ខេត្តបាត់ដំបង៖ ករណីមន្ត្រីគយច្រកភ្នំដី ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុករះម៉ូតូ និងរថយន្ត ព្រមទាំងបុកបាក់របងកាស៊ីណូ បង្កភាពភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៣១ មករា ឆ្នាំ២០១៦ បានសម្រួលគ្នាជាស្ថាពរហើយ ដោយជនបង្កព្រមចេញសំណងទៅលើជនរងគ្រោះទាំងអស់។ នេះបើតាមការឲ្យដឹងពីលោក ស្រី វុទ្ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ ស្រុកកំរៀង ព្រឹកមិញនេះ។
តាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថា រថយន្ត និងម៉ូតូដែលរងការខូចខាតក្នុងករណីខាងលើ រួមមាន៖ ១-រថយន្តម៉ាក តូយូតា កាម៉ារី
ឆ្នាំ៩៣ ពណ៌ស ស្លាកលេខ ភ/ព 2G-2480 ខូចទ្វារខាងស្តាំទាំង២ និងបែកយ៉ាន់មុខខាងឆ្វេងខ្ទេច, ២-រថយន្តម៉ាកតូយូតា កាម៉ារីឆ្នាំ៩៣ ខូចខាតស្តុបក្រោយខាងឆ្វេង និងកាងក្រោយ, ៣-ម៉ូតូហុងដា សេ១២៥ ស្លាកលេខ បប.1K1347, ៤-ម៉ូតូម៉ាកហុងដា សេ១២៥ ស្លាកលេខ ប/ជ1A4886 និងទី៥ ម៉ូតូម៉ាកហុងដាគុប សេ៥០ព ស្លាកលេខ ភ/ព1AF0966។ ចំណែករថយន្តបង្ក ម៉ាក ឡុចស៊ីស ពណ៌ស្ករ ស្លាកលេខ ភព2A-1771 បានខូចខាតផ្នែកខាងមុខ ជ្រុះកាងបាត់ និងខូចខាតកាងខាងក្រោយបែកស្តុបទាំងពីរ។ ក្នុងករណីនេះបានបង្កឲ្យបាក់របងកាស៊ីណូ១កន្លែងប្រវែង២ម៉ែត្រ។
សូមបញ្ជាក់ផងដែរថា កាលពីវេលារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង រថយន្តបង្ករខាងលើបើកបរដោយឈ្មោះ សៀក ចាន់ អាយុ៤៥ឆ្នាំ មុខរបរ គយ និងរដ្ឋករ នៅច្រកសំពៅលូន បានបើករថយន្តចេញពីផ្សារតាវ៉ាន់ ហើយឈប់ចុះដូរលុយរួចឡើងជាន់ជាន់ហ្គែរជាប់ថយក្រោយបុករថយន្ត និងម៉ូតូរុញទៅផ្ទប់នឹងរបងកាស៊ីណូបាក់ធ្លុះជាប់រថយន្តនៅនឹង នឹងកន្លែង។ ភ្លាមៗជនបង្កត្រូវបានប្រជាពលរដ្ឋជួយបើកទ្វារយកចេញពីរថយន្ត ហើយត្រូវបានអ្នកខ្លះមានបំណងព្រួតវាយ តែត្រូវបានគេជួយរំដោះយកទៅក្នុងកាស៊ីណូទាន់ពេលវេលា៕

02_02_2016_10_29_14AgApKHQ0TQ4vQHgnOQQdKE8ldnId1t1ovGVfzZX19

AhbSniqo3NFSJnX-uwOzIulAkS7QEgEz7nlhyuQPMXP2

AqgJJG2L8xmyv-3p4PxYmvM_FGAE5U2dcX4_RZ085uOg(1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *