ករណីរថយន្តកាមរីបាឡែនបុកអ្នកជិះម៉ូតូឌុបកូន និងក្មួយ៥នាក់នៅស្រុកកំរៀង បានស្លាប់២នាក់បន្ថែមទៀតនៅពេលបញ្ជូនដល់មន្ទីរពេទ្យសរុបជនរងគ្រោះស្លាប់៤នាក់នោះហើយ

ខេត្តបាត់ដំបង៖ ករណីកើតឡើងរវាងរថយន្តកាមរីបាឡែនបើកបុកអ្នកជិះម៉ូតូឌុបកូននិងក្មួយតូចៗ៥នាក់នៅស្រុកកំរៀងកសេចក្តីរាយការណ៍ឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ អ្នករងរបួសជាកុមារបានស្លាប់២នាក់បន្ថែមទៀតក្រោយពីគេដឹកបញ្ជូនដល់មន្ទីរពេទ្យឃុំត្រាងស្លាប់១នាក់និងបញ្ជូនដល់ន្ទីរពេទ្យខេត្តសៀមរាបស្លាប់១នាក់។អ្នករងបួសករណីគ្រោះថ្នាចរាចរណ៍បានស្លាប់កើនឡើង៤នាក់នោះហើយ ក្នុងចំណោមជនរងគ្រោះ៥នាក់ ។

សូមរំលឹកថាកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ អ្នកបើកម៉ូតូ១គ្រឿងម៉ាកយ៉ាម៉ាហាហ្វីណូពណ៌សគ្មានស្លាកលេខធ្វើដំណើរជិះឌុបគ្នាកូននិងក្មួយតូចៗសរុប៥នាក់ក្នុងនោះមានកុមារ៤នាក់ត្រូវបានរថយន្ត១គ្រឿងម៉ាកកាមរីបាឡែនពណ៌ស្ករ ពាក់ស្លាកលេខបាត់ដំបង២B ០១៩៩ បើកបុកចំពីចំហៀងពេញទំហឹងបណ្តាលម៉ូតូខ្ទាតធ្លាក់ពីលើផ្លូវ ចំណែករថយន្តវេចង្កូតក្រឡាប់ផ្ងាជើង។ក្នុងហេតុការណ៍នៅពេលនោះគេឃើញអ្នកជិះម៉ូតូស្លាប់២នាក់នៅកន្លែងកើតហេតុ ចំណែក៣នាក់ទៀតទទួលរងបួសធ្ងន់ស្រាល ត្រូវបានគេដឹកអ្នករងបួសតាមរថយន្តពេទ្យយកទៅសង្រ្គោះជីវិត ប៉ុន្តែដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់២នាក់បន្ថែមទៀត ។ ចំណែកអ្នកបើករថយន្តគេឃើញទទួលរងបួសស្រាលនោះដែរ ក៏ប៉ុន្តែបានព្យាយាមលូនចេញពីរថយន្តក្រឡាប់ រត់គេចខ្លួបាត់។សេចក្តីរាយការណ៍ឱ្យដឹថារថយន្តកាមរីបាឡែននោះធ្វើដំណើរចេញពីស្រុកសំពៅលូនដឹកផ្ទុកសាច់ជ្រូកយកទៅបោះដុំនៅស្រុកកំរៀង ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា មុនពេលកើតហេតុអ្នកបើម៉ូតូបើកចេញពីវត្តមួយដើម្បីឡើងលើថ្នល់ជាតិឆ្ពោះទៅផ្ទះ។លុះរំពេចនោះស្រាប់តែគេឃើញរថយន្តបាឡាឡែន បើកបរល្បឿនលឿនក្នុងទិសដៅស្របគ្នាតាមថ្នល់ជាតិបើកបុកម៉ូតូបណ្តាលឱ្យគ្រោះថ្នាក់យ៉ាងរន្ធត់តែម្តង ។

ជនរងគ្រោះស្លាប់១,មានឈ្មោះ គង់ សុខវ៉ាន់ ភេទស្រី អាយុ៣៥ឆ្នាំ ជាអ្នកបើកម៉ូតូ ២,ម៉ាន់ ដាណេ ភេទស្រី អាយុ២ឆ្នាំ ត្រូវជាកូន៣,មាន ស្រីកា ភេទស្រី អាយុ៣ឆ្នាំ និង៤,អ៊ឹម ដាវីន ភេទប្រុសអាយុ៧ឆ្នាំត្រូវជាក្មួយ ។អ្នករងរបួសសេសសល់ម្នាក់,ឈ្មោះ ម៉ាន់ ពេជ្រ ភេទប្រុស អាយុ៦ឆ្នាំ ត្រូវជាកូន ស្រ្តីអ្នកបើកម៉ូតូ។ចំណែកអ្នកបើករថយន្តបង្កត្រូវបានគេស្គាល់ឈ្មោះ យ៉ា សំបូរ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នក បើករថយន្តបង្កដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់។

រថយន្ត និងម៉ូតូទាំង២គ្រឿងត្រូវបាន សមត្ថកិច្ចស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀង៕ ពាយព្យ

IMG_6085

IMG_6077

IMG_6062

IMG_6060

IMG_6057

IMG_6044

IMG_6043

Loading...

Leave a Reply

Your email address will not be published. Required fields are marked *