ករណីស្ត្រីថៃដឹកគ្រឿងញៀនពីឌូបៃមកកម្ពុជា តុលាការបន្តកាត់ទោសថ្ងៃទី១៥ ធ្នូ

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ០១ ធ្នូ ឆ្នាំ ២០១៦ លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ កម្ពុជា បានបើកសវនាការលើសំណុំរឿងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដឺកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់ចូលមកកម្ពុជា ។

ជនជាប់ចោទក្នុងសំណុំរឿងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និងជួញដូរគ្រឿងញៀននេះ ឈ្មោះ KAEWKANLAYA AMPHAWAN ភេទស្រីអាយុ២១ឆ្នាំ ជនជាតិថៃ មានទីលំនៅផ្ទះលេខ ១៤២ តំបន់នងចាន់ខាវ ខេត្តនគររាជសីម៉ា ប្រទេសថៃឡង់ ។

នាពេលសវនាការស្ត្រីថៃជាប់ចោទបានឆ្លើយថា នៅអំឡុងថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០១៦ សង្សាររបស់នាងបានអោយរូបនាងធ្វើដំណើរទៅទីក្រុងឌូបៃ បមរទេសអារាប់ ដើម្បីជួបបងប្រុសរបស់សង្សារទទួលយករបស់បញ្ញើ ។ ពេលទៅដល់ឌូបៃក៏ជួបនិងបងប្រុសរបស់សង្សារយកកំប៉ុងដាក់ស្កគ្រាប់សូកូឡាចំនួន១៥កំប៉ុង មកអោយនាងយកទៅអោយប្អូនប្រុសគាត់នៅប្រទេសថៃ។ ប៉ុន្តែពេលជិៈយន្តហោះក៏ធ្វើដំណើរទៅប្រទេសបារ៉ែនស្នាក់នៅ៣ថ្ងៃ ។ លុះដល់ថ្ងៃកំណត់ក៏ជិៈយន្ងហោះមកក្រុងឌូបៃវិញ ហើយដូរជើងយន្តហោះធ្វើដំណើរទៅប្រទេសកាតា និងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី ៣០ មិនា ឆ្នាំ ២០១៦ ក៏ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតែម្ដង ។

ជនជាប់ចោទបានសារភាពទៀតថា រាល់ពេលដូរជើងយន្តហោះមនដងៗ នាងបានទាក់ទងទៅសង្សាររបស់នាង ហើយសង្សារនាងបានអោយមកចុះនៅកម្ពុជា ហើយគាត់ក៏ធ្វើដំណើរមកកម្ពុជាដែរ តែសមត្ថកិច្ចបានចាប់ខ្លូននាងមុនពេលសង្សារនាងមកដល់ ។

តាមរបាយការណ៍របស់សមត្ថកិច្ចព្រលានយន្តហោះបានបញ្ជាក់ថា ថ្នាំញៀនដែលរឹបអូសពីស្ត្រីជនជាតិថៃរូបនេះមានទំងន់ ២៥៩៤,៥៦ក្រាម ជាប្រភេទថ្នាំញៀនកាកូអុីន ដាក់នៅក្នុងកំប៉ុងស្ករសូកូឡាចំនួន១៥កំប៉ុង ។

សវនាការនេះមិនទាន់បញ្ចប់ទេដោយសារអវត្តមានមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន និងមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិ ហើយតុលាការនឹងបន្តការកាត់ទោសនៅថ្ងៃទី ១៥ ធ្នូ ឆ្នាំ ២០១៦ខាងមុខ ៕

de

Loading...