ករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩

ភ្នំពេញៈក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ដែលរស់ នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតរួចហើយមុនពេលចូល ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:៥៥ នាទីព្រឹក ។

នៅពេលចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:៥៥នាទីព្រឹក អ្នកជំងឺ បានស្លាប់បាត់បង់ជីវិតរួចទៅហើយ ដោយជាករណីសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកដើម្បីពិនិត្យ មើល ហើយបានទទួលលទ្ធផល វិជ្ជមានកូវីដ-១៩ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត

មុនពេលចូលដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩(Mourant entrant avec COVID-19) 4 ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕

Loading...