ករណីឡានដឹកលើសទម្ងន់ ធ្វើឲ្យខូចស្ពានអ្នកលឿន ពលរដ្ឋជម្រុញឲ្យមានការចាត់វិធានការតឹងរ៉ឹង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងមហាសន្និបាតបូកសរុបការងារ កាលពីរសៀលថ្ងៃទី២៤ ម្សិលមិញ បានដាក់ការជម្រុញ ឲ្យសមត្ថកិច្ចតាមចាប់រថយន្ត ដែលដឹកលើសទម្ងន់ ធ្វើឲ្យខូចខាតផ្ទៃក្រាលកៅស៊ូរបស់ស្ពានអ្នកលឿង ឬ ស្ពាន ត្សឹបាសា ដែលជាស្ពានឆ្លងទន្លេមេគង្គ ដែលចម្ងាយវែង និងល្អផ្ដាច់គេនៅកម្ពុជា។
វិធានការនេះ បានទាក់ទាញឲ្យមានការគាំទ្រយ៉ាងខ្លាំងក្លា ពីសាធារណៈជន ដែលជាការព្រមានដល់ម្ចាស់រថយន្តដឹកជញ្ជូនទាំងឡាយ កុំឲ្យដឹកលើសទម្ងន់ ជាហេតុបង្ករឲ្យខូចស្ពាន ឬផ្លូវ។ ប៉ុន្តែជាមួយគ្នាក៍មានការទាមទារយ៉ាងទទូចផងដែរ ឲ្យមានការចាត់វិធានការយ៉ាងហ្មឺងម៉ាត់ ចំពោះភ្នាក់ងារថ្លឹងរថយន្ត ដែលមានតាំងទីនៅតាមបណ្ដោយផ្លូវជាតិលេខ១នោះផង ចំពោះភាពខ្វះទំនួលខុសត្រូវរបស់ពួកគេ ។
នៅលើបណ្ដាញសង្គម (face book) នាព្រឹកថ្ងៃទី២៥ កុម្ភៈ ពលរដ្ឋជាច្រើន បានបញ្ចេញយោបល់ចំពោះករណីនេះ ដោយបានទាមទារឲ្យសមត្ថកិច្ច ចាត់វិធានការឲ្យបានតឹងរ៉ឹងទៅលើក្រុមមន្ត្រីគ្រប់គ្រងស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្ត ដែលមានតួនាទីត្រួតពិនិត្យលើទម្ងន់ដឹករបស់រថយន្ត។ ពួកគេបានលើកឡើងថា ស្ថានីយ៍ជញ្ជីងភាគច្រើន ដែលគ្រប់គ្រងដោយក្រសួងសាធារណៈការ ឬខេត្ត ជាជញ្ជីងថ្លឹងលុយ ជាជាងការត្រួតពិនិត្យរកឲ្យឃើញបទល្មើស នៃការដឹកលើសទម្ងន់។ ហើយដោយសារតែអំពើពុករលួយនេះហើយ ដែលជាដើមចម បណ្ដាលឲ្យស្ពាន ឬផ្លូវ ទទួលរងការខូចខាតនោះ។
ការលើកឡើងទាំងនេះ គឺបន្ទាប់ពីរថយន្តដឹកអង្ក ធុនធំមួយគ្រឿង កាលពីថ្ងៃទី២២ កុម្ភៈ បានដាច់កាឡេ នៅលើស្ពានអ្នកលឿង ដ៍ស្រស់ស្អាត ដោយសារតែរថយន្តនោះដឹកលើសទម្ងន់ ហើយបានបុកធ្វើឲ្យស្រុតខូចផ្នែកក្រាលកៅស៊ូរបស់ស្ពាន ។ ដែលករណីនេះ ក្រុមប្រជាពលរដ្ឋបានទទូចឲ្យរាជរដ្ឋាភិបាល ដាក់ទណ្ឌទោសឲ្យបានខ្លាំងចំពោះអ្នកប្រព្រឹត្ត និង អ្នកទទួលខុសត្រូវចំពោះការប្រឆាំង នឹង បទល្មើសនេះ ៕

02_25_2016_11_22_4412788309_990306667725659_1822931106_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *