ករណីអគ្គិភ័យឆេះផ្សារធំបាត់ដំបង(ផ្សារណាត់) សង្ស័យទុស្សេខ្សែភ្លើងខណៈដែលអាជ្ញាធរ ត្រូវបានរលត់ទៅវិញនៅ វេលាម៉ោង១៩និង៣០នាទីយប់នេះ

(ខេត្តបាត់ដំបង)៖ ក្រោមការបញ្ជាផ្ទាល់ពីលោក ងួន រតនៈ អភិបាលនៃអគណៈអភិបាលខេត្តបាត់ដំបង ស្ថានភាពនៃការឆាបឆេះផ្សារធំបាត់ដំបងឬ ផ្សារណាត់ត្រូវបានអាជ្ញាធរ គ្រប់គ្រងបានទាំងស្រុង នៅវេលា ម៉ោង១៩ និង៣០នាទីយប់ថ្ងៃទី៣០ខែសីហាឆ្នាំ២០២០នេះ។

សេចក្តីរាយការណ៍ បឋមនាមឲ្យដឹងថា តូបលក់សម្ភារៈ ខោអាវ និងចាប់ហួយជាច្រើននៅក្នុងផ្សារធំបាត់ដំបង(ផ្សារណាត់)ត្រូវបានអគ្គិភ័យឆាបឆេះបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញរថយន្តចុះអន្តរាគមន៍។

ប្រភពបានដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងនិងអណ្តាតភ្លើងផ្តើមឆេះចេញឡើងពីក្នុងតូបលក់សម្ភារ:មួយកន្លែងនៅផ្នែកខាងជើង ឈៀងខាងលិចផ្សារ ហើយក្រោយមកអណ្តាតភ្លើងបានឆេះរាលដាលឡើងយ៉ាងសន្ធោសន្ធៅនិងបង្កការភ្ញាក់ផ្អើលឡើងតែម្តង។

ក្រោមពីមានការយកចិត្តទុកដាក់ក្រោមបទចុះបញ្ជារផ្ទាល់ពីសំណាក់ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងនៅទីបំផុតនៅវេលាម៉ោងប្រមាណ ១៩និង៣០នាទី
ទើបសមត្ថកិច្ចយើងអាចគ្រប់គ្រងភ្លើងបានទាំងស្រុង ប៉ុន្តែគេនៅមិនទាន់ដឹងអំពីបញ្ហាពិតប្រាកដណាមួយដែលផ្តើមអោយកើតមានអគ្គិភ័យនេះបាននៅឡើយទេ ហើយក៏នៅមិនទាន់ដឹងច្បាស់ទំហំនៃការខូចខាតតូបអស់ប៉ុន្មាននោះដែរ ដោយសមត្ថកិច្ចជំនាញបិទទុកដើម្បីចុះធ្វើការស្រាវជ្រាវនៅព្រឹកស្អែក ។

សូមជម្រាបថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៨និ០០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងបរិវេណផ្សារធំបាត់ដំបង ហៅផ្សារណាត់ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ៕

Loading...