ករណី​ចោរប្លន់​និង​អំពើរ​ប៉ុនប៉ង​មនុស្សឃាត​ពីរ​ករណី​ក្នុង​យប់​ថ្ងៃ​តែមួយ​កាលពី​យប់​ថ្ងៃ​តែមួយ​

ខេត្តបន្ទាយមានជ័យ​៖​ក្រុមចោរ​មួយក្រុម​មាន​គ្នា​ពីរ​នាក់ ប្រដាប់​ដោយ អាវុធ បានធ្វើ​សកម្មភាព​ប្លន់ ទ្រព្យសម្បត្តិ​ផ្ទះ​មន្ត្រី​យោធា​ម្នាក់​កាលពី​វេលា​ម៉ោង​១២​យប់​ថ្ងៃទី ១៤ ឈានចូល ថ្ងៃទី​១៥​ខែ តុលា ឆ្នាំ​២០១៥ នៅក្នុង​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

​ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ​ងួន​ធា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា​ភូមិភាគ​ទី​៥ ប្រចាំ​នៅ​មាត់ច្រក​របៀង​អូរ​បី​ជាន់ ប្រពន្ធ​ឈ្មោះ​វេន សាមឿន​អាយុ​៣២​ឆ្នាំ ជា​ម្ចាស់​ស្តង់​សត្តឃាត​ជ្រូក​នៅក្នុង​ឃុំ អូរ​បី​ជាន់​។​

​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់ សមត្ថកិច្ច​ថា មុនពេល​កើតហេតុ ខណៈដែល​ប្តី​របស់គាត់ មិន​នៅផ្ទះ ព្រោះ​រវល់​ទៅ​យាម​នៅ ប៉ុស្តិ៍  លុះដល់​វេលា​ពាក់​កណ្តាលយប់ ស្រាប់​តែមាន​ក្រុមចោរ គ្នា​ពីរ​នាក់ ម្នាក់​ស្លៀកពាក់​ស៊ីវិល​និង ម្នាក់ទៀត​ស្លៀកពាក់​ខោអាវ​ប៉ា​រ៉ា​រុញ​ទ្វារ​ចូលទៅ​ភ្ជង់ ថែមទាំង​វាយដំ សម្លុត​យកប្រាក់​អស់ ១២.២០០$​និង​លុយ​ថៃ ចំនួន​២២​ម៉ឺន​បាត ក្រោយពេល ធ្វើ​សកម្មភាព ក្រុមចោរ​បាន​វាយ​ជនរងគ្រោះ ហើម​មុខ​ហើម​មាត់ ទើប​គេចខ្លួន ប្រកបដោយ​សុ​វត្ថ​ភាព​។​

​ដោយឡែក​ករណី មួយទៀត ជា​អំពើរ​ប៉ុនប៉ង មនុស្សឃាត ដែល​គេ​សង្ស័យថា ជា​រឿង​ស្នេហា​ត្រីកោណ ស្ថិត​ក្នុងភូមិ ជោគជ័យ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ដូចគ្នា​កាលពី​វេលា​ម៉ោងជាង ១១ យប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ ។​

​ជនរងគ្រោះ​ជា​ស្ត្រី​មេម៉ាយ ឈ្មោះ​លី សុ​ផា​អាយុ​៥៣​ឆ្នាំ រស់នៅ​ជាមួយ​ចៅប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​។​ស្ត្រី​រងគ្រោះ ត្រូវ​ជនសង្ស័យ​វាយ​របួស​ជាច្រើន​កន្លែង​លើ​ផ្ទៃមុខ​ក្បាល​និង​ជាំភ្នែក​ ម្ខាង រួចហើយ​គេចខ្លួន​បាត់ស្រមោល​៕

១ ២

Loading...

Leave a Reply

Your email address will not be published. Required fields are marked *