ករណី​បែកធ្លាយ​ថាមពល​ឧស្ម័ន​នៅ​រោងចក្រ​អគ្គិសនី​ កូរ៉េ​ខាងត្បូង​ស្លាប់​មនុស្ស​៣​នាក់​ ​

មាន​ករណី​បែកធ្លាយ​ថាមពល​ឧស្ម័ន​ ហ្គា​ស​នៅ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ ថាមពលបរមាណូ​នៅ​កូរ៉េ​ខាងត្បូង​កាល​ ពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៤​ សម្លាប់​ មនុស្ស​៣​នាក់​ ។​

​អ្នកនាំពាក្យ​ក្រុមហ៊ុន​រោងចក្រ​ថា​ម​ ពល​បរមាណូ​អគ្គិសនី​ Korea​ Hydro​ and​ Nuclear​ Power​ KHNP​ បា​នប​ បញ្ជាក់​ថា​ មិនមែន​បែកធ្លាយ​សារធាតុ​ វិទ្យុសកម្ម​ណាមួយ​ឡើយ​ ហើយ​ក៏​គ្មាន​ សញ្ញា​បែកធ្លាយ​វិទ្យុសកម្ម​នោះ​ដែរ​ ។​ ប៉ុន្ដែ​ក្រុម​អ្នកឯកទេស​បាន​ឯកភាព​ត្រួត​ ពិនិត្យ​សារធាតុ​ហ្គា​ស​នៅ​ទីនោះ​ ។​

​កម្មករ​បាន​ស្រូប​យ​សារធាតុ​ azote​ នៅ​ពេល​ដែល​ត្រួតពិនិត្យ​សុវត្ថិភាព​នៅ​ រូង​ក្រោម​ដី​ ផ្ទុក​ទៅ​ដោយ​ខ្សែកាប​ក្នុង​ រោងចក្រ​អគ្គិសនី​បរមាណូ​ហ្គូ​រី​ ជិត​ទី​ ក្រុង​ប៊ូ​សាន​ ។​ ក្រោយ​ស្រូប​សារធាតុ​ ខាងលើ​ កម្មករ​៣​នាក់​ដួល​សន្លប់​ ក្រោយ​ មក​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ប៉ុន្ដែ​ បាន​បាត់បង់​ជីវិត​ទៅ​ហើយ​ ។​ រោងចក្រ​ អគ្គិសនី​នៅ​តែ​ដំណើរការ​ធម្មតា​ ហើយ​ ការ​បែកធ្លាយ​ខាងលើ​មិន​ពាក់ព័ន្ធ​នឹង​ ការ​វាយប្រហារ​ភេរវកម្ម​ឡើយ​ ។​

​កូរ៉េ​ខាងត្បូង​មាន​រោងចក្រ​អគ្គិសនី​ បរមាណូ​រហូត​ដល់​ទៅ​២៣​ទីតាំង​ ទទួល​ បានការ​ការពារ​យ៉ាង​តឹងរ៉ឹង​ក្រោយ​ពេល​ ដែល​មាន​ក្រុម​ចោរលួច​(hacker)​ គំរាមកំហែង​វាយប្រហារ​រោងចក្រ​អគ្គិ​ ស​នី​បរមាណូ​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *