ករណី​ពុក​រលួយ​របស់​លោក​ញ៉ែ​ម​ វ៉ា​ន់​នី​ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ធ្លាក់​មក​ដល់​ដៃ​ឧ​ប​នាយ​នាយក​រដ្ឋមន្ត្រី​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​

​ខេត្តមណ្ឌលគិរី៖​ ករណី​ស្តី​ពី​អំពើ​ពុក​រលួយ​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ញ៉ែ​ម​ វ៉ា​ន់​នី​ ស្នងការ​នៃ​ស្នងការ​ដ្ឋាននគរបាល​ខេត្តមណ្ឌលគិរី​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដើម្បី​ត្រួត​ ពិនិត្យ​ និង​ពិចារណា​ ហើយ​មិនយូរ​ទៀត​ទេ​ គេ​គ្រប់​គ្នា​នឹង​បានឃើញ​ លោក​ ញ៉ែ​ម​ វ៉ា​ន់​នី​ ប្រាកដជា​ត្រូវ​មន្ត្រី​ថ្នាក់លើ​ ដកហូត​ចេញពី​តួនាទី​មិន​ខាន​ ស្រប​ទៅ​តាម​ការ​ចង់បាន​ភាគច្រើន​របស់​មន្ត្រី​ក្រោម​ឱវាទ​ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តមណ្ឌលគិរី​។​

​របាយការណ៍​មួយ​ច្បាប់​កម្រាស់​៤​ទំព័រ​របស់​អភិបាលខេត្ត​មណ្ឌលគិរី​ លោក​ ចាន់​ យឿ​ន​ ក្នុង​នាម​ជា​អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​ ដែល​មាន​ចុះ​លេខ​រដ្ឋបាល​ កាលបរិច្ឆេទ​ និង​ហត្ថលេខា​យ៉ាង​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​បាន​ផ្ញើ​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ហើយ​ដែល​គេហ​ទំព័រ​ www.ukk-news.com​ ទទួល​បាន ​មាន​រៀបរាប់​យ៉ាង​ពិស្តារ​ស្តី​អំពី​ដំណើរ​រឿងរ៉ាវ​ពុក​រលួយ​ស្អុយគគ្រុក​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ញ៉ែ​ម​ វ៉ា​ន់​នី​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ ។​ របាយការណ៍​នេះ​បាន​ស្នើ​ឲ្យ​ថ្នាក់លើ​ចាត់វិធានការ​បន្ទាន់​ចំពោះ​ឈ្មោះ​ ញ៉ែ​ម​ វ៉ា​ន់​នី​ មន្ត្រី​ក្រោម​បង្គាប់​ដែល​ប្រព្រឹត្ត​ល្មើស​ កិបកេង​ទ្រព្យសម្បត្តិ​រដ្ឋ​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​រាជរដ្ឋាភិបាល​ ។​

​បើ​មើល​មិន​ច្រឡំ​ទេ​ គឺ​នៅ​ក្នុង​របាយការណ៍​ខាងលើ​នេះ​បាន​សរសេរ​ថា​ លោក​ឧត្តមសេនីយ៍ត្រី​ ញ៉ែ​ម​ វ៉ា​ន់​នី​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ប្រើ​កម្លាំង​ផ្ទាល់ខ្លួន​រហូត​ដល់​១០​នាក់​ ប៉ុន្តែ​មាន​តែ​ឈ្មោះ​បើកប្រាក់​បៀវត្សរ៍​ គ្មាន​មុខ​បម្រើ​ការ​នៅ​ក្នុង​អង្គភាព​នោះ​ទេ​ ដោយ​អ្នក​ខ្លះទៅ​បម្រើ​ការងារ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ខ្លះ​ទៀត​ទៅ​ប្រកប​របរ​ផ្សេងៗ​នៅ​រាជធានី​ភ្នំពេញ​ ហើយ​ត្រូវ​បាន​តំឡើង​ឋានន្តរស័ក្តិ​ និង​តែងតាំង​មុខ​តំណែង​ជា​ហូរហែ​ថែម​ទៀត​ផង​ ។​ ទ​ង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សតិអារម្មណ៍​យ៉ាង​ខ្លាំង​ ដល់​កងកម្លាំង​ដោយ​បាត់បង់​ជំនឿ​លើ​ការ​ដឹកនាំ​របស់​លោកស្នងការ​ដ៏​កំហូច​ម្នាក់​នេះ​ ។​ មិនតែប៉ុណ្ណោះ​ លោក​ញ៉ែ​ម​ វ៉ា​ន់​នី​ បាន​បើកដៃ​ឲ្យ​ថ្នាក់ដឹកនាំ​ដែល​ជា​ជំនិត​របស់​ខ្លួន​យក​កូន​ យក​ក្មួយ ដែល​កំពុង​រៀន​នៅ​អនុ​វិទ្យាល័យ​ ឬ​មហាវិទ្យាល័យ​ឯកជន​នោះ​ ឲ្យ​មក​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ដើម្បី​ទទួល​បាន​ប្រាក់បៀវត្សរ៍​ ហើយ​សា​ម៉ី​ខ្លួន​នៅ​បន្ត​ការ​សិក្សា​យ៉ាង​រំភើយ​ គ្មាន​មុខ​មក​ធ្វើការ​ទេ​ ។​

​ជាមួយ​គ្នា​នេះ​ របាយការណ៍​នៅ​មាន​សរសេរ​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​របស់​លោក​ញ៉ែ​ម​ វ៉ា​ន់​នី​ ដូច​ជា​ការ​តំឡើង​ឋានន្តរស័ក្តិ​,​ ការ​ចាត់តាំង​មន្ត្រី​ដោយ​និយម​បក្ខពួក​,​ ករណី​មន្ត្រី​វាយតប់​គ្នា​។​ល​។​ និង​។​ល​។​ ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ក្រោម​បង្គាប់​ និង​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម​ជា​ខ្លាំង​។​ លោក​ញ៉ែ​ម​ វ៉ា​ន់​នី​ ត្រូវ​គេ​រក​ឃើញ​កំហុស​ដូច​ជា​ប្រមូល​បក្ខពួក​របស់​ខ្លួន​រំលោភ​យក​ដី​អគារ​សាល​ប្រជុំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចែក​គ្នា​ជា​ឡូត៍ៗ​ សង់​លំនៅ​ឋាន​ និង​ជួសជុល​អគារ​សាល​ប្រជុំ​នេះ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទៀត​ផង​ ហើយ​អ្វី​ដែល​កំពុង​តែ​ធ្វើ​សព្វ​ថ្ងៃនេះ​ គឺ​លោក​ ញ៉ែ​ម​ វ៉ា​ន់​នី​ បាន​និង​កំពុង​ព្យាយាម​ធ្វើ​សំណើសុំ​កាត់​ដី​ និង​អគារ​នេះ​ចេញពី​បញ្ជីសារពើភ័ណ្ឌ​ ដោយ​យក​លេស​ថា​ មានការ​រំលោភ​ពី​ប្រជាពលរដ្ឋ​ជា​យូរ​មក​ហើយ​(Sic)​។​ ជាមួយ​គ្នា​នេះ​ ទាំង​រថយន្ត​សង្គ្រោះ​បន្ទាន់​ដែល​ជា​អំណោយ​របស់​លោក​ជំទាវ​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ និង​ទាំង​ម៉ូតូ​របស់​លោក​ជំទាវ​ជូនអំណោយ​ដល់​វរៈ​ការពារ​ព្រំដែន​នោះ​ ក៏​ត្រូវ​លោក​វ៉ា​ន់​នី​ ដកហូត​៣​គ្រឿង​យក​ទៅ​ទុក​នៅផ្ទះ​របស់​ខ្លួន​ដែរ​ ហើយ​រថយន្ត​ម៉ាក​កាម​រី​១​គ្រឿង​ និង​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង​ដែល​ដកហូត​បាន​ពី​ជនល្មើស​នា​ពេល​កន្លង​មក​នោះ​ ក៏​ត្រូវ​លោក​ញ៉ែ​ម​ វ៉ា​ន់​នី​លក់​១​គ្រឿង​នៅ​ភ្នំពេញ​ និង​មួយ​គ្រឿង​ទៀត​លក់​ឲ្យ​ការិយាល័យ​ចរាចរណ៍​ខេត្ត​យក​ទៅ​បំពាក់​សឺ​រ៉ែ​ន​ផង​ដែរ​។​

​ក្រៅពី​នេះ​ លោក​ ញ៉ែ​ម​ វ៉ា​ន់​នី​ ត្រូវ​គេ​រក​ឃើញ​កំហុស​ជា​ច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​កម្លាំង​ច្របូកច្របល់​ មិន​គោរព​តាម​ឋានានុក្រម​,​ មិន​ឲ្យ​តម្លៃ​ថ្នាក់ដឹកនាំ​ក្នុង​អង្គភាព​,​ មិន​បង្ក្រាប​បទល្មើស​ឩ​ក្រិ​ដ្ឋ​ ឬ​តាម​ចាប់​ជន​ដៃដល់​បាន​ឡើយ​ ធ្វើ​ឲ្យ​ពលរដ្ឋ​អស់ជំនឿ​មក​លើ​នគរបាល​ ។​ល​។​ ។​
​របាយការណ៍​ខាងលើ​នេះ​បាន​បញ្ជាក់​ប្រាប់​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ត្រូវ​តែ​កែសម្រួល​ភារកិច្ច​របស់​លោក​ឧត្តមសេនីយ៍ត្រី​ញ៉ែ​ម​ វ៉ា​ន់​នី​ ឲ្យ​ទៅ​ទទួល​ភារកិច្ច​ថ្មី​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​វិញ​ ពីព្រោះ​ថា​ បើ​តាម​ការ​ពិនិត្យ​ទៅ​លើ​ភាព​មិន​ប្រក្រតី​ និង​កំហុសឆ្គង​ទាំងឡាយ​ខាងលើ​នេះ​ បញ្ជាក់​ឲ្យ​ឃើញ​ថា​ លោក​ញ៉ែ​ម​ វ៉ា​ន់​នី​ មិន​មាន​ឥទ្ធិពល​ដឹកនាំ​កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី​ទៅ​ទៀត​ទេ​។​

​ប្រភព​ព័ត៌មាន​បាន​ខ្សឹប​ថា​ កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ គឺ​នៅ​បន្ទាប់​ពី​បែកធ្លាយ​របាយការណ៍​ពុក​រលួយ​នេះ​ភ្លាម​ លោក​ញ៉ែ​ម​ វ៉ា​ន់​នី​បាន​កោះ​ប្រជុំ​បន្ទាន់​មួយ​ដោយ​បិទទ្វារ​យ៉ាង​ជិត​។​ នៅ​ពេល​នោះ​លោក​វ៉ា​ន់​នី​ បាន​ស្តីបន្ទោស​ ជេរ​ប្រមាថ​យ៉ាង​ច្រឡោតតោតតូង​ដាក់​មន្ត្រី​ក្រោម​បង្គាប់​ និង​បង្ខិតបង្ខំ​មន្ត្រី​ក្រោម​បង្គាប់​ទាំង​អស់នោះ​ឲ្យ​ផ្តិត​មេដាយ​តវ៉ា​ប្រឆាំង​ជំទាស់​ទៅ​នឹង​របាយការណ៍​ពុក​រលួយ​ខាងលើ​នេះ​វិញ​ ។​ លោក​ញ៉ែ​ម​ វ៉ា​ន់​នី​ ទំនង​មាន​បំណង​ចង់​ឲ្យ​មន្ត្រី​ ក្រោម​បង្គាប់​ទាំងឡាយ​ផ្តិត​មេដាយ​គាំទ្រ​លើ​របាយការណ៍​ថា​ លោក​មិន​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទេ​,​ លោក​មិន​បាន​រំលោភ​យក​ដី​រដ្ឋ​ ឬ​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ​ទេ​,​ លោក​គោរព​តួនាទី​ ឋានានុក្រម​ខ្លាំង​ណាស់​ និង​មិន​បក្ខពួក​និយម​នោះ​ទេ​ ប៉ុន្តែ​ភស្តុ​តាង​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញច្បាស់​ក្រឡែត​ថា​ ភរិយា​របស់​លោក​ ញ៉ែ​ម​ វ៉ា​ន់​នី​ ឈ្មោះ​អ្នកស្រី​ នូ​ ស៊ី​សុមា​ឌី​ ក្រៅពី​មានឈ្មោះ​បើកប្រាក់​បៀវត្សរ៍​នៅ​ក្នុង​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ គឺ​ថែម​ទាំង​មានឈ្មោះ​ បម្រើ​ការងារ​ និង​បើក​ប្រាក់ខែ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទៀត​ផង​៕​

យ៉ា​ត​ សុមេធ​

ញែម-វ៉ាន់នី-សាកល

Loading...

Leave a Reply

Your email address will not be published. Required fields are marked *