ករណី គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្តLexuse ១គ្រឿងបើកបុកអាចារ្យវត្តម្នាក់ស្លាប់ហើយទុករថយន្តចោលរត់គេចខ្លួនបាត់

ខេត្តបាត់ដំបង៖ រថយន្តរថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AF-៣៥៦៨ មួយគ្រឿងបានបើកបុកអាចារ្យវត្តម្នាក់ស្លាប់ ពេលបត់ឆ្លងថ្នល់ ហើយទុករថយន្តចោល រត់គេចខ្លួនបាត់ នាវេលាម៉ោង០៦និង២០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចស្ពានស្នោ ស្ថិតនៅភូមិពោធ៌២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា  នៅងត្រង់ចំណុចស្ពានស្នោ ស្ថិតនៅភូមិពោធ៌២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង  មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង១លើក រវាងរថយន្ត និងម៉ូតូ បង្កដោយរថយន្តម៉ាកលុចស៊ីសធុន៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF-៣៥៦៨ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណបានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ ក្នុងខណៈបើកបរទិសដៅស្របគ្នាពីភ្នំពេញទៅបាត់ដំបង ពេលមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកម៉ូតូឆ្លងថ្នល់ចូលអាស្រមមិនបានមើលក្រោយ ហើយរថយន្តក៏បានបុកម៉ូតូម៉ាកវេវ សេរីចាស់ ពណ៌ក្រហម អ្នកបើកបរឈ្មោះ នួន នីម ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរជាអាចារ្យវត្ត រស់នៅភូមិពោធ៌២ ឃុំឃុំគារ ស្រុកមោងឫស្សី បណ្តាលឲ្យស្លាប់តែម្តង ។

បច្ចប្បន្ន : សាកសពត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូត្រូវបានប៉ូលីសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕

 

Loading...