កាត់ខ្សែបូរ សម្ភោធឧបដ្ឋានសាលា និងសមិទ្ធិផលនានាក្នុងទីវត្តមុនីរតនារាម ហៅវត្តស្វាយព័ន្ធ

ខេត្ត​កំពង់ចាម៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលាឧបដ្ឋានសាលាបណ្តោយ ៣៧ម៉ែត្រ ទទឹងប្រវែង ២៨ម៉ែត្រ និងសមិទ្ធិផលនានាក្នុងទីវត្តមុនីរតនារាម ហៅវត្តស្វាយព័ន្ធ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨ ។

លោក ហ៊ុនម៉ាណែត មានប្រសាសន៍ថា ថ្ងៃនេះគឺជាវេទិការមួយប្រកបដោយភាពអធិកអធមនិងពោរពេញទៅដោយមនោសញ្ចេតនាសោមនស្សរីករាយយ៉ាងក្រៃលែង នៅក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា ក្នុងវត្តមុនីរតនារាមហៅវត្តស្វាយព័ន្ធក្នុង ភូមិស្វាយព័ន្ធ ឃុំខ្ចៅ ស្រុកកងមាស ។

នៅក្នុងប៉ុន្មានឆ្នាំមកនេះទាំងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរួមគ្នាស្តារ និងកសាងការអភិវឌ្ឍ លើគ្រប់វិស័យហើយទទួលជោគជ័យជាបន្តបន្ទាប់ដូចជា ទំនប់ ប្រលាយ ស្រោចស្របតូចធំ បណ្តាញអគ្គិសនី ផ្លូវក្រាលគ្រួសក្រហម ផ្លូវក្រាលកំទេចថ្មភ្នំ បានយ៉ាងច្រើនសន្ធឹកសន្ធប់ រួចមកហើយ ។

សាសនាព្រះពុទ្ធនូវទូទាំង ប្រទេសត្រូវបានបាត់បង់ក្នុងសម័យប៉ុលពតប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ព្រះពុទ្ធសាសនាត្រូវបដិសន្ធិឡើងវិញ ។ ដូច្នេះការគោរពជំនឿសាសនាត្រូវបានបើកយ៉ាងទូលំទូលាយ គ្រប់ទីអារាមផ្សេងៗបានចាប់ផ្តើមកសាងជាថ្មី ក្នុងនោះពុទ្ធបរិស័ព្ធ ចំណុះជើងវត្តជិតឆ្ងាយ សូម្បីវត្តមុនីរតនារាម ក៏បានបង្កើតកសាងឡើងវិញ ពីគំនិតផ្តួចផ្តើម របស់ប្រជាពលរដ្ឋខ្មែរ ក្នុងស្រុកនិងក្រៅស្រុកដែរ ។

ការកសាងឧបដ្ឋានសាលានេះឡើង ។ លុះត្រាតែមានការចូលរួមសាមគ្គីភាពយ៉ាងធំធេងពីព្រះសង្ឃគណៈកម្មាការអាចារ្យវត្ត ទើបសមិទ្ធផលទាំងអស់នេះ អាចកើតឡើងបាន ដើម្បីទុកជាកន្លែងគោរពប្រតិបត្តិ និងធ្វើបុណ្យទានផ្សេងៗតាមបែបព្រះពុទ្ធសាសនាផងដែរ ។

ជារួមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺថែរក្សាការពារសន្តិសុខសន្តិភាព ស្ថេរភាពនិងបន្តកាអភិវឌ្ឍនប្រទេសជាតិតាមរយះការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកពុទ្ធចក្ររួមមានវត្ត សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន និងសមិទ្ធិផលនានាជាច្រើនទៀត ដើម្បីបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋនិងទុកជាស្នាដៃសម្រាប់កូនចៅយើងគ្រប់ៗជំនាន់បានសិក្សាស្វែងយល់ ពីធម៌ វិន័យ ផ្សេងៗ ។

យើងហ៊ាននិយាយ ហើយយើងក៏ហ៊ានធ្វើវាឲ្យកើតឡើង ទុកភស្តុតាងត្រឹមត្រូវពិតប្រាកដ នេះហើយ គឺជាកិច្ចការរបស់ប្រមុខថ្នាក់ដឹកនាំ សម្តេចតែងតែបំពេញនូវចំណុចខ្វះខាតដែលជាតម្រូវការ របស់ប្រជាពលរដ្ឋចង់បាន ទោះវាមិនបានគ្រប់ជ្រុងជ្រោយក៏ពិតមែន តែវាប្រសើរជាងនិយាយចោលៗ ហើយមិនធ្វើដែរ ។

អ្វីដែលយើងសប្បាយចិត្តនៅពេលបច្ចុបន្ននេះ គឺមិនចាំបាច់បារម្ភថា និងមានសង្គ្រាមម្តងទៀតឡើយដ៏រាបណាមានវត្តមានសម្តេចតេជោ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា យុវជន យុវនារី ទាំងអស់មេត្តាបន្តគាំទ្រលោកដើម្បីជាកំលាំងចិត្តជូនដល់លោក ដូចដែលលោកកំពុងធ្វើអ្វី គ្រប់បែបយ៉ាងនិងអភិវឌ្ឍជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ៕

 

Loading...