កាត់ឈើសម្អាតចំការ ត្រូវឈើ រលំកិនស្លាប់

ខេត្តស្ទឹងត្រែង៖សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗនៅ នឹង កន្លែងដោយសារដើមឈើរលំសង្កត់កាលពីរសៀលថ្ងៃទី២៥ កុម្ភៈ ២០១៦ ស្ថិតក្នុងចំការមួយកន្លែង នៅចំណុចអូរឃ្លៀង ភូមិកំភុន ឃុំកំភុន ស្រុកសេសាន។
បើតាមប្រភពឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ដី នៅកន្លែងកើតហេតុនោះ ហើយ នារសៀលថ្ងៃកើតហេតុ ជនរងគ្រោះរួមជាមួយប្រពន្ធ និង កូនស្រីម្នាក់ទៀត បានធ្វើដំណើរពីភូមិដើម្បីទៅសម្អាតព្រៃធ្វើចំការ តែខណៈកំពុងអារដើមឈើមិនប្រយ័ត្ន ក៍ត្រូវដើមឈើ រលំសង្កត់ស្លាប់តែម្តង។
អធិការស្រុកសេសានលោក អន សំអាត បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ម កាំង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ។ លោក បន្តថា ជនរងគ្រោះបានស្លាប់ដោយសារឈ់ើដែលខ្លួនកាប់រលំលើ ៕

IMG-15

Loading...

Leave a Reply

Your email address will not be published. Required fields are marked *