កាត់ទោសលោកតា ដាក់គុក ២០០ឆ្នាំ ពីបទ រំលោភចៅស្រីបង្កើតរហូត មានផ្ទៃពោះ

អាមេរិក : បុរសអាយុ ៥៥ឆ្នាំម្នាក់ឈ្មោះ Mikeal Shane Pruett រស់នៅក្នុងរដ្ឋ Montana សហរដ្ឋអាមេរិក ត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារដល់ទៅ ២០០ឆ្នាំ បន្ទាប់ពីបុរសវ័យ ចំណាស់រូបនេះ បានចាប់រំលោភចៅស្រី បង្កើតពីរនាក់ ហើយថែមទាំងធ្វើឲ្យ ចៅស្រីអាយុ ១១ឆ្នាំម្នាក់មានផ្ទៃពោះ ៨ខែទៀតផង។

ចៅក្រម គឺលោក Jeffrey Langton បានកាត់ក្តីជនជាប់ចោទ ពាក់ព័ន្ធនឹងការរំលោភ ក្មេងស្រីដល់ទៅពីរនាក់ ដែលទោសរំលោភ ផ្លូវភេទលើអនីតិជនម្នាក់គឺ Mikeal ត្រូវជាប់ គុករយៈពេល ១០០ឆ្នាំ ដូច្នេះគាត់រំលោភ ចៅស្រីពីរនាក់ ទោសរបស់គាត់ ត្រូវទ្វេដង។

បុរសជាជីតាត្រូវបានចាប់ខ្លួន ក្រោយពីប៉ូលីសសង្ស័យ លើចម្លើយរបស់ចៅស្រី របស់គាត់ម្នាក់ ដែលពីដំបូងក្មេងស្រី រងគ្រោះ ឆ្លើយប្រាប់ប៉ូលីសថា នាងមាន សិចជាមួយ ក្មេងប្រុសអាយុ ១៤ឆ្នាំ ប៉ុន្តែនាង មិនចាំឈ្មោះគេទេ និងប្រាប់ពីពេលវេលា ហាក់ដូចជាមិនស៊ីគ្នា នឹងការមានគភ៌របស់ខ្លួន ទើបប៉ូលីសចាប់ផ្តើម ស៊ើបអង្កេត រហូតឈានដល់ ការចាប់ខ្លួន ជនជាប់ចោទ បានទើបក្មេងស្រីសារភាព ថាជីតាជាអ្នករំលោភខ្លួន និងប្អូនស្រី ហើយប្រាប់នាង ឲ្យប្រឌិតរឿងនេះឡើង ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *