កាន់តែស៊ីជម្រៅលើការយល់ដឹងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្រោមកម្មវិធីផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតអ្នកអនុវត្ត

ប្រទេសជប៉ុន៖ ហោះ ណារីតា ប្រទេសជប៉ុន ដោយសុវត្ថិភាព ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសជប៉ុន ដែលចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅលើការយល់ដឹងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្រោមកម្មវិធីផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតអ្នកអនុវត្ត (Program for Strategic Exchanges on Practical Level—STEP) ។

នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមេសា ដែលជាថ្ងៃទី១នៃដំណើរទស្សនកិច្ច នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីហ្សិគិ តាគីហ្សាគិ (Shigeki Takizaki) អគ្គនាយកកិច្ចការអាស៊ីអាគ្នេយ៍ និងនិរតីនៃក្រសួងការបរទេសជប៉ុន។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្តោតស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា-ជប៉ុន ដែលមានកន្លងមក និងបន្តពង្រឹងពង្រីកនូវចំណងប្រតិបត្តិការនេះ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានជម្រាបជូនអំពីស្ថានការណ៍ពិតប្រាកដរបស់កម្ពុជា ទាំងស្ថេរភាពនិងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ដែលនាំឱ្យមានការកើនឡើងនូវទំនុកចិត្តរបស់វិនិយោគិន ក្នុងនោះ កំណើនវិនិយោគិនជប៉ុន ក៏កើនឡើងច្រើនឡើងផងដែរ ។ ជាមួយគ្នានេះលោក ស៊ីហ្សិគិ តាគីហ្សាគិ (Shigeki Takizaki) ក៏បានវាយតម្លៃខ្ពស់អំពីកិច្ចទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន និងការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុននេះ លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ ៕

Loading...