កាន់តែហ៊ានហេីយក្រុមឈ្មួញដឹកឈេីតាមគោយន្តកន្ត្រៃ ហ៊ានលេីកគ្នាទាំងហ្វូងមករំដោះយកឈេីនិងគោយន្តខណៈខាងមន្ត្រីជំនាញសង្កាតរដ្ឋបាលព្រៃឈេីឃុំត្រពាំងជោធ្វេីការបង្ក្រាប ទប់ស្កាត់

ខេត្តកំពង់ស្ពឺ៖ ហេតុការនេះបានកេីតឡេីងនៅព្រឹកថ្ងៃទី២១ខែវិច្ឆិការ ឆ្នាំ២០១៨ នៅចំណុចផ្លោច ស្ថតិនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ខណៈខាងមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈេីត្រពាំងជោធ្វេីការបង្ក្រាបទៅលេីក្រុមឈ្មួញខិលខូចតែងតែលបលួចដឹកជញ្ជូនផលអនុផលព្រៃឈេីដោយមិនញញេីតច្បាប់ស្តីអំពីបទល្មេីសព្រៃឈេី។

ការចុះបង្ក្រាបខាងលេីដឹកនាំកម្លាំងដោយលោក ស្មៀន រ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈេីត្រពាំងជោព្រមទាំងមានកិច្ចសហការចូលរួមពីខាងមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងជោ និងខាងកងរាជអវុហត្ថស្រុកឱរ៉ាល់ប្រចាំការឃុំត្រពាំងជោ បានធ្វេីការបង្ក្រាបទៅលេីគោយន្តកន្ត្រៃដឹកឈេីរបស់ឈ្មួញចំនួន៣គ្រឿងដែលដឹកយ៉ាងសកម្មប្រចាំស្រុកឱរ៉ាល់នោះ។

ការចុះអនុវត្តខាងលេីនេះខាងមន្ត្រីជំនាញបានធ្វេីការស្ទួចបានតែឈេីចំនួន៦ដុំជាប្រភេទឈេីផ្ចឹក នឹងសុក្រម ពីគោយន្តចំនួន១គ្រឿងតែប៉ុណ្ណោះក្នុងនោះគោយន្តដឹកឈេីចំនួន២ទៀតត្រូវក្រុមឈ្មួញធ្វេីការខលតាមទូរស័ព្វលេីកគ្នាទាំងហ្វូងប្រដាប់ដោយដំបងយ៉ាងចំងេញចំងាង មករំដោះយកគោយន្តនឹងឈេីទៅដោយសុវត្តិភាពគ្មានញញេីតសម្ថកិច្ចបន្តិចសោះ។

បេីយោងតាមការលេីកឡេីងរបស់លោកស្មៀន រ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈេីត្រពាំងជោ បាននិយាយប្រាប់នាក់សារព័ត៍មានយេីងអោយដឹងថា៖ ការចុះបង្ក្រាបទបស្កាត់ទៅលេីក្រុមឈ្មួញម្តងៗមានផលលំបាកយ៉ាងខ្លាំងដោយក្រុមឈ្មួញទាំងនោះតែងតែលេីកគ្នាទាំងហ្វូងមកជេរស្តីប្រម៉ាតទៅលេីខាងមន្ត្រីជំនាញ នឹងមានពេលខ្លះក្រុមឈ្មួញទាំងនោះបានយកកាំបិតដំបង មកកំរាមទៅលេីរូបលោកនិងកងកម្លាំងទៀតផង។

ការលេីកឡេីងខាងលេីបានបន្តទៀតថា៖ កត្តាទាំងនេះហេីយដែលធ្វេីខាងមន្ត្រីជំនាញរបស់លោកមានផលលំបាកក្នុងការចុះបង្ក្រាបទៅលេីការដឹកជញ្ជូនព្រៃឈេីរបស់ក្រុមឈ្មួញ ទាំងនេះហេីយដែលធ្វេីអោយក្រុមឈ្មួញឈេីទាំងនោះមុខរីកប្រម៉ាត់ធំ លែងញញេីតពីការតាមបង្ក្រាបរបស់ខាងមន្ត្រីជំនាញទៀតនោះទេ។

សូមបញ្ចាក់ផងដែរថា៖កាលកន្លងទៅថ្មីៗនេះគោយន្តដឹកឈេីរបស់ក្រុមឈ្មួញទាំងនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ចំពោះបងប្អូននាក់ធ្វេីតំណេីរនៅលេីដងផ្លូវជាតិលេខ៤៤ មានស្លាប់នឹងរងរបួសធ្ងន់ដេកពេទ្យមិនទាន់ជាទៀតផងដោយក្រុមនាក់ដឹកឈេីទាំងនោះបេីកក្នុងល្បឿនលឿនៗដូចហោះមិនខ្វាល់ពីសុវត្តិភាពនាក់ធ្វេីតំណេីរនោះទេ ៕

Loading...