កាន់​ទូរស័ព្ទ​អាយ​ហ្វូ​ន​ហ្វ័រ​កំពុង​សាក​ថ្ម​ ឆក់​ស្លាប់​ម្នាក់​នៅ​ខណ្ឌឫស្សីកែវ​

​ភ្នំពេញ​៖​ យុវជន​វ័យ​១៦​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ស្លាប់​ ខណៈ​ទើប​ តែ​ទិញ​ទូរស័ព្ទ​ថ្មី​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៤​យក​ទៅ​សាក​ថ្ម​ក៍​ត្រូវ​ឆក់​ស្លាប់​ ក្រោយ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ ពេទ្យ​កាល់​មែ​ត​ ។​

​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ​ហ៊ា​ង​ ហ័​រ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មាន​មុខរបរ​បើកបរ​រថយន្ដ​ ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​ជ្រោះ​បាត់​ស្នេហ៍​ ផ្លូវ​បេតុង​ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​

​មន្ត្រី​សមត្ថកិច្ច​ប៉ុស្ដិ៍​ទួល​សង្កែ​បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ការ​រៀប​ រាប់​ឲ្យ​ដឹង​ពី​ឪពុក​របស់​ជន​រង​គ្រោះ​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ទិញ​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៤​ព​ណ៍​ខ្មៅ​ក្នុង​តម្លៃ​ជាង​១០០$​និង​បាន​យក​ទូរស័ព្ទ​ដែល​ទើប​និង​ទិញ​នោះ​ទៅ​សាក​ថ្ម​ចោល​នៅ​បន្ទប់​ជួល​ខាងលើ​ រួច​ជន​ រង​គ្រោះ​បាន​ទៅ​ងូតទឹក​រួច​បាន​ដើរមក​ដេក​នៅ​លើ​គ្រែ​ខណៈនោះ​ជន​រង​គ្រោះ​ក៍បាន​ទាញ​ទូរស័ព្ទ​យក​មក​កាន់​មើល​ទាំង​មិន​បាន​ដក​ឌុ​យ​ឆ្នាំង​សាក​ចេញ​ក៍​ត្រូវ​ឆក់​របូត​ចេញពី​ដៃ​ធ្លាក់​មក​លើ​ដើមទ្រូង​ទាំង​ខ្លួន​នៅ​សើម​ទើប​បណ្ដាល​ឆ្លង​ចរន្ដ​ឆក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ព្រមទាំង​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ប៉ុន្តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។​

​បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​តម្កល់​ទុក​នៅ​ក្នុង​វត្ត​ទួល​សង្កែ​ ដើម្បី​រង​ចាំ​សាច់ញាត្តិ​មក​ជុំ​គ្នា​រៀបចំ​បូជា​ធ្វើបុណ្យ​តាម​ប្រពៃណី​តាម​ព្រះពុទ្ធ​សាសនា​៕

r3

e

w

Loading...

Leave a Reply

Your email address will not be published. Required fields are marked *