កាប់គេរបួសរយះក្បាលរត់គេចខ្លួន៥ថ្ងៃ ទើបត្រូវកម្លាំងនគរបាលចាប់បាន

ភ្នំពេញ : បុរស​ជនសង្ស័យ​ម្នាក់ ខឹង​ប្ដី​គេ​មិន​ឲ្យ​និយាយ​និង​ប្រពន្ធ​គេ ខឹង​ចិត្ត​យក​កាំបិត​កាប់​បុរស​ជា​ប្ដី​រយះ​ក្បាល​គេចខ្លួន​បាន​៥​ថ្ងៃ ត្រូវ​កម្លាំង​នគរបាល​ធ្វើការ​បង្ក្រាប​ក្មេង​ទំនើង​វាយ​គ្នា​លើផ្លូវ​សាធារណ​:​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​វ៉ៃ​តែងតែ​បង្ក​កាប់​ជនរងគ្រោះ​របួស​ម្នា​ក់នៅ​ក្នុង​ផ្សារ​ត្រី​។ ហេតុការណ៍​នេះ​កើតឡើង កាល​វេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃទី​០៦ ខែ ឧសភា ឆ្នាំ ២០២០​នៅ​ចំណុច​ស្ពាន​ព្រះមុនីវង្ស​ចាស់ ស្ថិតនៅ​ភូមិ​ដើម​ចាន់ សង្កាត់ ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ។​

​ជនរងគ្រោះ ឈុន វុ​ឌ្ឍី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​កម្មករ​អូស​រទេះ​​ស្នាក់នៅ​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​បាន​បាន​រៀបរាប់​ប្រាប់​អ្នកយក​ព័​ត៍​មាន​ថា ជនសង្ស័យ​មក​និយាយ​កូរ​លេប​ខាយ​ជាមួយនឹង​ប្រពន្ធ​ខ្លួន​ហើយ​ក៏បាន​និយាយប្រាប់​ជនបង្ក​ថា​កុំមក​និយាយ​ច្រើន​ជាមួយ​ខ្លួន​តែ​ជនបង្ក​ក៏​យក​កាំបិត​មក​កាប់​ចំក្បាល​ខ្លួន​របួស​តែ​ជនបង្ក​បាន​រត់គេចខ្លួន​បាត់​ទើប​ថ្ងៃរសៀល​នេះ នគរបាល​បាន​ហៅ​ជន​នោះមក​ប៉ុស្តិ៍​សួរនាំ ។ ជនសង្ស័យ ត្រូវ​នគរបាល​ឃាត់​បាន​ទៅហើយ ។

​ជនសង្ស័យ​ឈ្មោះ ថេ​ង ថា​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​កន្លងមក​ជិត​២​ឆ្នាំ ។​

​ប្រភព​ព័​ត៍​មាន​ពី​នគរបាល​បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ល្បាត​ក្នុង​មូលដ្ឋាន​ហើយក៏​មាន​ប្រជាពលរដ្ឋ​អ្នកដំណើរ​ជិះ​ឆ្លងកាត់​ស្ពាន​ប្រទះឃើញ​ក្មេង​ទំនើង​កាប់​គ្នា​ស្រែក​ផ្អើល​ឆា​ឡា​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​អន្តរាគមន៍​ឃាត់​ជនសង្ស័យ​បង្ក​ហិង្សា​បាន​ម្នាក់ តែ​កើតហេតុ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​តែ​រងគ្រោះ​មិនបាន​ប្ដឹង​នោះទេ តែ​យ៉ាងណា​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ប្រជាពលរដ្ឋ​ចោមរោម​មើល​ខ្លាំង យក​ជនបង្ក​មក​ស្នាក់ការ​ប៉ុស្តិ៍​ដើម្បី​សាកសួរ​បន្ថែម​។​

​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់ថា ពេល​សាក​សួរនាំ​ទើប​ដឹងថា​ជនបង្ក​ហិង្សា​ខាងលើនេះ​បាន​ធ្លាប់​បង្ក​ហិង្សា​មកលើ​បុរស​ម្នាក់​ប្រើ​កាំបិត​កាប់​ថ្ងៃទី​៣០ ខែ មេសា ឆ្នាំ​២០២០​រងរបួស​ធ្ងន់​ហើយ​ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​រួចរាល់​ផងដែរ​។ ក្រោយមក​ក៏បាន​ទំនាក់ទំនង​ខាង​ជនរងគ្រោះ​ដោយ​សម្រាក​ព្យាបាល​មិនទាន់​ជា​ស្រួល មាន​ឪពុក​មក​តំណាង​ចង្អុល​បង្ហាញថា​ពិតជា​ជនបង្ក​បាន​កាប់​កូន​គាត់​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ នគរបាល​យើង​កសាង​សំណុំរឿង​ប​ញ្ជូ​ល​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ចា​ត្ស់​រ​តាមផ្លូវ​ច្បាប់ ៕

Loading...