កាប់៣ពូថៅ ប្លន់យកម៉ូតូបានសម្រេចរត់គេចខ្លួនបាត់ស្រមោលសមត្ថកិច្ចកំពុងតាមប្រម៉ាញ់

ស្ទឹងត្រែង៖បុរសម្នាក់ត្រូវជនមិនស្គាល់មុខ លបកាប់ពីក្រោយចំនួន១ពូថៅចំកញ្ចឹងករ និង ១ពូថៅទៀតចំថ្គាមខាងស្តាំ ព្រមទាំង ១ពូថៅទៀតចំដៃខាងឆ្វេង សំណាងល្អ រងរបួសស្រាលត្រូវបញ្ជូនមកមន្ទីពេទ្យបង្អែកខេត្តដើម្បីលាងរបួស។

សមត្ថកិច្ចបាននិយាយថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែលជា ១៣:២០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូលចូលកំពុងដរស្តៅ ស្ថិតក្នុងភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានអោយដឹងថា:ជនរងគ្រោះឈ្មោះ ឆយ ឆើត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ហើយម៉ូតូដែលជនសង្ស័យប្លន់យកបាននោះគឺម៉ាក ហុងដា ឌ្រីម C១២៥  ផលិត ឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1B-1025។

បើតាមចម្លើយរបស់ជនរងគ្រោះបានប្រាប់ថា:ពីដំបូងមានបុរសម្នាក់ដើរមកហៅគាត់អោយឌុបគេចេញពីផ្សារខេត្ត ទៅផ្លូវចូលកំពុងដរស្តៅ ពេលនោះគឺម៉ោងប្រហែលជា ១៣:០០នាទី នៅពេលគាត់ឌុបបុរសម្នាក់នោះមកដល់ផ្លូវចូល ស្រាប់តែបុរសម្នាក់នោះអោយគាត់បន្តរឌុបគេចូលទៅក្នុងបន្ថែមទៀត គាត់ក៍ព្រមឌុបចូល ពេលនោះផ្លូវចូលមានការលំបាកគាត់ក៍ឈប់ម៉ូតូ បន្ទាប់មកស្រាប់បុរសនោះទាញពូថៅកាប់គាត់ពីក្រោយចំកញ្ចឹងករ ចំនួន១ពូថៅ និង ១ពូថៅទៀតត្រូវចំថ្គាម តែម្តង គ្រានោះម៉ោងប្រហែល១៣:២០នាទី។

ជនរងគ្រោះបន្តថា:នៅពេលដែលបុរសនោះកំពុងតែកាប់គាត់ គាត់ក៍ស្ទុះចេញពីម៉ូតូ ដើម្បីគេចរួចហើយបុរសនោះក៍យាពូថៅបំរុងកាប់ចំកណ្តាលក្បាលរបស់គាត់ គាត់ក៍យកដៃរង បណ្តាលអោយត្រូវដៃខាងឆ្វេងមួយពូថៅទៀត គាត់ក៍រត់ចូលព្រៃគេចខ្លួន រួចហើយក៍ទូរស័ព្ទទៅអ្នកស្គាល់គ្នាអោយជួយហៅសមត្ថកិច្ច ។ ក្រោយពីចូលក្នុងព្រៃបានប្រហែលកន្លះម៉ោង គាត់ក៍ដើរចេញពីក្នុងព្រៃមកផ្លូវជាតិវិញ ដើម្បីរងចាំសមត្ថកិច្ចមកដល់ផងដែរ។

សមត្ថកិច្ចបានអោយដឹងទៀតថា:បន្ទាប់ពីទទួលពាក្យប្តឹងរបស់ជនរងគ្រោះភ្លាម សមត្ថកិច្ចក៍បានរៀបចំកំលាំងចុះស្ទាក់តាមគោលដៅដែលជនរងគ្រោះបានប្រាប់ត្រង់ចំណុចខាងលើ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា:នៅពេលនោះសមត្ថកិច្ចមិនទាន់រកឃើញមុខសញ្ញាដែលជនរងគ្រោះបានប្រាប់នៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៍ដោយក៍សមត្ថកិច្ចនៅតែខំប្រឹង និង ព្យាយាមរុករក តាមចាប់ខ្លួនមុខសញ្ញាប្រព្រឹត្តអំពើល្មើសច្បាប់ខាងលើនេះអោយខានតែបានផងដែរ។

56452 56453 56454 56455 56456 56457 56458

Loading...

Leave a Reply

Your email address will not be published. Required fields are marked *