កាមរីគូថកាត់ ឆ្លងចរន្តភ្លើងឆេះធុងសាំងបង្កការភ្ញាក់ផ្អើល

ខេត្តកំពង់ស្ពឺ៖ រថយន្តកាមរីមួយគ្រឿង បើកបរដោយស្ត្រីម្នាក់នៅតាមដងផ្លូវសុខៗ ស្រាប់តែត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមមើល ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចដែលចុះពិនិត្យដល់កន្លែងកើតហេតុបញ្ជាក់ថា ករណីឆាបឆេះរថយន្តនេះកើតឡើងដោយសារតែឆ្លងចរន្តភ្លើងឆេះពីធុងសាំង ។ រថយន្តនេះបើកបរក្នុងទិសដៅពីលិចទៅកើត ហើយម្ចាស់រថយន្តដែលមានអាយុប្រហែល៥០ឆ្នាំនោះ មិនបានរងរបួសអ្វីឡើយ ហើយក៏មិនបាននិយាយរកសមត្ថកិច្ច ពេលសួរនាំពីដំណើរដើមទងនោះដែរ ៕ ស្រីណូន

NOUN (4)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *