កាមរីឆ្លាមព្រលះម៉ូតូស្លាប់៣នាក់ នៅស្រុកពួក

ស្រុកពួក ៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ភ្លាម នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកាមរីឆ្លាម និងម៉ូតូ កាលពីយប់ថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចចន្លោះវត្តខ្នាត លើកំណាត់ផ្លូវជាតិលេខ៦ ភូមិ តាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា យន្តកាមរីឆ្លាមជិះគ្នា២នាក់ និង ម៉ូតូ ហុងដាឌ្រីម១គ្រឿង ជិះម្នាក់ឯង បានប៉ះគ្នាដូចរន្ទះ។ ដោយមិនទាន់អស់ល្បឿន រថយន្តបានបន្តទៅបុកផ្ទុបនឹងដើមចាន់រីទៀត បណ្តាលអោយស្លាប់ទាំង០៣នាក់នៅកន្លែងកើតហេតុតែម្ដង ។ ចំណែករថយន្ត និងម៉ូតូខូចខាតទាំងស្រុង។

ជនរងគ្រោះមានឈ្មោះ ៖
១/ឈ្មោះ ខឿម វិចិត្រ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិ តាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
២/ឈ្មោះ ជាម សំណាង ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិ គោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
៣/ឈ្មោះ ភាន់ សាវីន ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ ចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សូមរំលឹកថា នៅត្រង់ចំណុចចន្លោះវត្តខ្នាត លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក តែងកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ព្រោះផ្លូវមានសណ្ឋានកោង រាងអក្ស N ហើយងងឹត ។ បើអ្នកបើកបរឆ្លងកាត់ ប្រើល្បឿនលើសកំណត់ ច្បាស់ជាមិនអាចគ្រប់គ្រងស្ថានភាពបានឡើយ អាចបណ្តាលអោយមានគ្រោះថា្នក់ចរាចរណ៍កើតឡើង ជាយកថាហេតុ៕

Loading...