ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងបរិស្ថាន នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះស្រាវជ្រាវ ករណីគល់ឈើជារណ្ដៅ (ឈើច្បោះ)។
សមត្ថកិច្ចបានឲ្យដឹងថា ឈើទាំងនោះត្រូវបានគេកាប់រំលំ នៅចំណុចអូរឈ្លីកលើ (590652-1456894) អូរខ្សាចស្វា ( 590590-1459185 )អូរតាពណ៌ (590537-1454189) ផ្លូវបំបែកជាបី ចូលក្រុមហ៊ុនស៊ីបាយអូតិក ចូលទៅអូរគ្រាក់ ,ចូលទៅបុសខ្នុរ (595423-1451578) ផ្លូវបែកអូរឡង់ ចូលទៅក្រុមហ៊ុន (595836-1451783) ភ្នំក្រហម (591293-1460268) មានចំការនិងប្រជាពលរដ្ឋរស់នៅទីនោះ ប្រហែល២០នាក់ (ធ្វើចំការ និងកាប់ឈើ)។
សមត្ថកិច្ចបន្តថា ការស្រាវជ្រាវរកឃើញគល់ឈើ កាប់ចំនួន ១៧៨គល់ ប្រជាពលរដ្ឋបានប្រាប់ថា ពួកគាត់កាប់ឈើ លក់ឲ្យតាហៃនៅក្រុមហ៊ុន នៅចំណុចអូរគ្រាក់ ជាប់ក្រុមហ៊ុនស៊ីបាយអូតិក ក្នុងមួយម៉ែត្រគូប ក្នុងតម្លៃ ៦០០.០០០រៀល៕