ការកាប់ទន្រ្ទានបំផ្លាញព្រៃឈើ យកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិខ្លួនឯង ពីឈ្មួញអ្នកមានលុយ មានអំណាចអាងខ្នងបង្អែកនៅពីក្រោយនៅក្នុងស្រុកថាឡាបរិវ៉ាត់កក្រើកទៀតហើយ

ខេត្តស្ទឹងត្រែង‌៖ ការកាប់ទន្រ្ទានបំផ្លាញព្រៃឈើ យកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិខ្លួនឯង ពីឈ្មួញអ្នកមានលុយមានអំណាចអាងខ្នងបង្អែកនៅពីក្រោយនៅក្នុងស្រុកថាឡាបរិវ៉ាត់ឥឡូវនេះបានធ្វើសកម្មភាពបន្តទៀតហើយ ដោយដើរបំផុសបំផុលជួលឪ្យប្រជាពលរដ្ឋក្រីក្រស្លូតត្រង់ចូលទៅអារកាប់ប្រដាប់ដោយរណាយន្តចំនួន៤ទៅ៥គ្រឿងមានរយៈពេល៣ទៅ៤ថ្ងៃមកហើយ ជាក់ស្ដែង‌នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ លោក ឌិន មណ្ឌល មេប៉ុស្តិ៍ឃំុស្រែឫស្សី បានដឹកនាំកម្លាំងសហការណ៍ជាមួយ ជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់រួមនិងកម្លាំងទាហ៊ានសឹករងស្រុកថាឡាបរិវ៉ាត់ បានចុះប្រត្តិបការណ៍បង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើដែលឈ្មួញចូលទៅកាប់បំផ្លាញព្រៃឈើទន្រ្ទានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅត្រង់‌ចំណុចត្រពាំងពពូល ស្ថិតនៅភូមិស្រែឫស្សី ឃំុស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ប្រភពពីប្រជាពលរដ្ឋបានឪ្យដឹងថា ដីព្រៃដែលគេលួចចូលទៅកាប់ទន្រ្ទានបំផ្លាញព្រៃឈើនៅចំណុចខាងលើនោះ គឺមានមេឈ្មួញម្នាក់នៅស្រុកថាឡាបរិវ៉ាត់ មានដីធ្លីច្រើនជាងគេហើយជាអ្នកមានលុយមានអំណាចអាងខ្នងអ្នកធំនៅពីក្រោយ បានធ្វើព្យុះភ្លៀង ដើរបំផុសបំផុលប្រជាពលរដ្ឋក្រីក្រស្តូតត្រង់មិនយល់ច្បាប់ដោយជួលឪ្យទៅកាប់ទន្រ្ទានបំផ្លាញព្រៃឈើរបស់រដ្ឋដើម្បីយកដីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

ប្រភពបានបន្តទៀតថា ការចូលទៅកាប់បំផ្លាញព្រៃឈើនោះដែរគឺអារប្រដាប់ដោយរណាយន្តមានចំនួន៤ទៅ៥គ្រឿង ហើយមានរយៈពេល២ទៅ៣ថ្ងៃមកហើយ ដែលមេឈ្មួញម្នាក់ខាងលើនោះបានជួលឪ្យប្រជាពលរដ្ឋនៅក្នុងស្រុកភូមិហ្នឹងចូលទៅកាប់ផ្តួលរលំព្រៃឈើរដ្ឋយកដី ដោយគេបានកាងប្រាប់ថា គ្មានអ្នកណាហ៊ានរំខានឫមកប៉ះពាល់ចាប់ចងអ្វីនោះទេ ព្រោះគេបានត្រូវរូវគ្នាជាសមត្ថកិច្ចជំនាញនៅទីនោះរួចអស់ហើយ ។

ក្នុងការចុះបង្ក្រាបទប់ស្កាតបទល្មើសព្រៃឈើនោះដែរ លោក ឌិន មណ្ឌល មេប៉ុស្តិ៍ឃំុស្រែឫស្សី បានធ្វើកិច្ច សំភាសផ្ទាល់នៅនឹងកន្លែងកាប់បំផ្លាញព្រៃឈើនៅចំណុចខាងលើនោះ ពេលចុះទៅនោះលោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានផ្តល់ឪ្យថាមានប្រជាពលរដ្ឋលួចចូលទៅធ្វើសកម្មភាពអារកាប់បំផ្លាញព្រៃឈើដោយប្រើប្រាស់សុទ្ធតែរណាយន្តមានចំនួន៤គ្រឿងនៅចំណុចត្រពាំងពពូល ស្ថិតនៅ‌ក្នុងភូមិស្រែឫស្សី ។

លោកបានបន្តថា នៅពេលឭដូចនោះ លោកក៏បានស្នើសំុកម្លាំងសហការណ៍ជាមួយជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់និងកម្លាំងទាហ៊ានសឹករងស្រុកថាឡាបរិវ៉ាត់ បានប្រតិបត្តការណ៍ធ្វើការចុះបង្ក្រាបបទល្មើសកាប់ទន្រ្ទានបំផ្លាញព្រៃឈើយកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

លោកបានបញ្ជាក់ថា ការចុះមកបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចខាងលើនោះ ឃើញថា ការកាប់បំផ្លាញព្រៃឈើគឺមានពិតប្រាកដមែន ប៉ុន្តែ‌ដោយឡែកជនដែលប្រព្រឹត្តកាប់បំផ្លាញព្រៃឈើនោះគេបានរត់គេចខ្លួនបាត់ដោយពួកគេបានដឹងខ្លួនមុន ហើយជំហ៊ានទី២ លោកនិងធ្វើការសហការណ៍ជាមួយកម្លាំងដដែលដោយយើងធ្វើការតាមដានតាមប្រមាញ់រកបក្សពួកជនដែលប្រព្រឹត្តបទល្មើសនោះ ដើម្បី‌យកមកផ្តន្ទាដាក់ទោសតាមផ្លូវច្បាប់ បន្ទាប់មកនៅចំណុចទី៣ លោកមេប៉ុស្តិ៍ឃំុស្រែឫស្សី ក៏បានធ្ចើការស្នើរ
សំុ សំណូមពរទៅដល់ប្រជាពលរដ្ឋមួយចំនួនដែលពាកើព័ន្ធនិងប្រជាពលរដ្ឋក្រីក្រ លោកថាព្រៃនេះ មិនមែនបងប្អូនប្រជាពលរដ្ឋយើងដែលក្រីក្រចូលទៅកាប់បំផ្លាញព្រៃនោះទេ តាមការស្មានរបស់លោក គឺជាប្រជាពលរដ្ឋមួយចំនួនដែលពួកគាត់ជាអ្នកមាន មានលុយច្រើនហើយជាអ្នកលោភលុនល្មោភខាងដីធ្លី ចង់បានមិនចេះចប់ អីចឹងគាត់អាចចាប់ដីចាប់អីៗ អញ្ចឹងទៅក៏បានជួលឪ្យប្រជាពលរដ្ឋហ្នឹងមកកាប់ឆ្ការទន្រ្ទានបំផ្លាញព្រៃរបស់រដ្ឋដើម្បីយកដីធ្លីអីអញ្ចឹងទៅ ដោយសារគាត់ចង់បានចង់មានហួសព្រំដែនពេក ប៉ុន្តែ‌ការកាប់បំផ្លាញព្រៃឈើយកដីធ្លីនេះ មិនបានត្រឹមត្រូវសមស្របទៅតាមផ្លូវច្បាប់នោះទេ ហើយនៅពេលចរាចរណ៍០១របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើការ វាស់វែងរួចមកហើយអំពីបញ្ហាដីព្រៃជាដីរបស់រដ្ឋបើជនណាម្នាក់‌ហ៊ានចូលទៅកាប់បំផ្លាញព្រៃឈើរបស់រដ្ឋយកដីមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងត្រូវប្រឈមទទួលខុសត្រូវចំពោះមុខច្បាប់ ៕ ប្រមាញ់ជ័យដែន

Loading...