ការចាក់ដីលុបសមុទ្រក្នុងខេត្តកំពតនៅតែកើតមាន ខណះអាជ្ញាធរមិនអើពើ

ខេត្តកំពត៖ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពតបានឲ្យដឹងថា ការចាក់ដីរំលោភយកដៃសមុទ្រនៅតែកើតមានស្ទើរគ្រប់ទីកន្លែងក្នុងខេត្ត មួយ ប៉ុន្តែជំនាញ និងអាជ្ញាធរហាក់ដូចជាមិនអើពើ និងមិនមានចំណាត់ការទាល់តែសោះ។
យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពចាក់ដីលុបសមុទ្រត្រូវគេឃើញ មាននៅត្រង់ចំណុចក្បែរស្នាក់ការរដ្ឋបាលជលផលខេត្តកំពត ក្នុងឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលវាបាននិងកំពុងរំលោភលើចំណីព្រែក ព្រមទាំងធ្វើឲ្យផ្ទៃទឹកមានសភាពរួមតូច។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ការចាក់លុបដើម្បីវាតយកដីព្រៃកនេះ គឺមាននាយនគរបាលជើងទឹកម្នាក់ជាអ្នករត់ការ ដោយមិនមាននរណាម្នាក់ហ៊ានប៉ះពាល់នោះទេ ហើយការចាក់លុបព្រែកនេះ ប្រហែលជាមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធជាមួយនឹងអាជ្ញាធរនិងជំនាញ ហើយ ទើបបានជាអាជ្ញាធរ និងជំនាញទាំងនោះមិនអើពើបើកភ្នែកមើលយ៉ាងដូច្នេះ។
ពាក់ព័ន្ធករណីចាក់ដីលុបសមុទ្រនេះ ទាក់ទងសុំការបំភ្លឺពីលោក យិន វុធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបានទេ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល៕

12_29_2015_09_43_34vlcsnap-2015-12-29-09h40m58s248

Loading...

Leave a Reply

Your email address will not be published. Required fields are marked *