ការចាប់​ខ្លូន​ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា សង្ស័យថា ជា​រឿងប្រឌិត របស់ព្រះ​រា​ជ្ញា​ខេត្ត ព្រះវិហារ ?

ខេត្តសៀមរាប៖ ហេតុការណ៍​គួរអោយ​ហួសចិត្ត មួយ​នេះ បានធ្វើអោយ​មហាជន​រិះគន់​យ៉ាងខ្លាំង​ថា ! មន្ត្រី​យោធា​នោះ​បាញ់ គម្រាម មកលើ​អ្នកកាសែត ទើប​សម​ជាង ព្រោះ គេ​មិនដែល​ឃើញ​អ្នកកាសែត ណា​ម្នាក់ មាន​កាំភ្លើង​នោះទេ គឺ​មានតែ​ទូរស័ព្ទដៃ កាមេរ៉ា ហើយ​ចំពោះ​ការ​ចោទ ប្រកាន់​នេះ សមត្ថកិច្ច​មិនបាន​បង្ហាញ អាវុធ​នោះ ដែរ ! មានតែ​សំដី​អះអាង​ប៉ុណ្ណោះ ។

នៅ​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ការចាប់​ខ្លូន​អ្នកកាសែត​ឈ្មោះ ឆោម ស៊ីថា ភេទ​ប្រុស អាយុ៥៥ឆ្នាំ មុខរបរ​ចាងហ្វាង​កា សែត ដំណឹង​កម្ពុជា មាន​ទីលំនៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខ​ណ្ឌ័​សែន​សុខ រាជធានី​ភ្នំពេញ ស្នាក់នៅ​សាខា​ស្នាក់ការ​កាសែត នៅ​ភូមិ ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុង ស្រុក​ស្វាយ​លើ ! ហាក់ មិន​ប្រក្រតី គេ​សង្ស័យថា​ជា​រឿងប្រឌិត​ដើម្បី​ចាប់ខ្លួន​អ្នកកាសែត យ៉ាង​អយុត្តិធម៌ ខណៈ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​កន្លែង កើតហេតុ​អះអាងថា អត់​មាន លឺ​សម្លេង​កាំភ្លើង ឬ​ការបាញ់​អី​នោះ ទេ លុះ​ឃើញ​ប៉ូលិស​មក​សួរនាំ ទើប​ពួកគាត់​មានការ​ភ្នា​ក់​ផ្អើល ដោយហេតុថា​មិនមាន នរណា ម្នាក់​បានលឺ​ស្នូរ​កាំភ្លើង សូម្បីតែ​សម្លេង បន្តិច​ក៏​មិនមាន​ដែរ ។

មហាជន​នៅមាន​ចម្ងល់ មួយ​ទៀតថា ! តើ មូលហេតុ​អ្វី​បានជា​លោក​ព្រះ​រា​ជ្ញា​ខេត្ត ព្រះវិហារ គ្រាន់តែ​លឺ​សម្លេង​រាយការណ៍ ឬ​ប្ដឹង​តាម​ទូរស័ព្ទ ក៏​បញ្ចា​អោយ​ចាប់ខ្លួន អ្នកកាសែត​នោះ​ភ្លាម ។

អ្នកបើករថយន្ត តា​កូ​ម៉ា​រូបនោះ​មានឈ្មោះ ម៉ី ស៊ូ ភេទ​ប្រុស អាយុ៤០ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ ដំណាក់ ឃុំ​កំពង់​ប្រណាក ស្រុក, ខេត្ត​ព្រៈ​វិហារ ! មន្ត្រី​យោធា បាន អះអាងថា ឈ្មោះ ឆោម ស៊ីថា អ្នកកាសែត បាន​បើកឡាន​ដេញ បាញ់​គម្រាម មកលើ​ខ្លួន​ចំនួន២គ្រាប់ និង​រកឃើញ​សំបក​ផ្ទុះ ៕

 

Loading...