ការដ្ឋានសំណង់នៅមុខវត្តបទុមវតីធ្លាក់ដែកធ្លុះកញ្ចក់ រថយន្ត រងរបួសធ្ងន់អ្នកបើកបរ

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយទីតាំងការដ្ឋាន សំណង់មួយកន្លែង នៅមុខវត្តបទុមវតី បានធ្លាក់ដែក១ដើម មកទម្លុះកញ្ចក់រថយន្ត បណ្តាលឲ្យធ្លុះជើងអ្នកបើកបរ ខណៈដែលកំពុងបើកបររថយន្ត លើកំណាត់ផ្លូវលេខ៧ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បាន កើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចការដ្ឋាន នៅមុខវត្តបទុមវតី ក្បាលដីលេខ១២៤ ផ្លូវលេខ៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានអោយដឹងថា នៅមុនពេលកើតហេតុមាន បុរសម្នាក់ធ្វើដំណើរដោយរថយន្តម៉ាក់ Ford ពណ៌ប្រផេះពាក់ស្លាក លេខភ្នំពេញ 2BF-0636 បានធ្វើដំណើរតាមបណ្តោយផ្លូវខណៈបានបើករថយន្ត មកដល់ចំណុចការដ្ឋាន ខាងលើ ស្រាប់តែមានដែកធ្លាក់មកពីលើសំណង់ការដ្ឋាន កំពុងសាងសង់បានបុកទម្លុះកញ្ចក់រថយន្ត បណ្តាលឲ្យធ្លុះដល់ជើងរបស់ ជនរងគ្រោះ។

ក្រោយកើតហេតុ គេបានឃើញ អាជ្ញាធរមូលដ្ឋាន ដឹកនាំ ដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាអោយកម្លាំងជំនាញចុះទៅទីតាំងការដ្ឋានពិនិត្យមើលនិងអោយផ្អាកទាំងស្រុងជាបណ្ដោះអាសន្ន និង បានបញ្ជូនជនរងគ្រោះទៅ ព្យាបាលនៅមន្ទីរពេទ្យ ។

ក្រោយបញ្ជូនជនរងគ្រោះដល់មន្ទីរពេទ្យ ភាគីម្ចាស់ការដ្ឋាននិងភាគីជនរងគ្រោះ ក៏បានសម្របសម្រួលគ្នាជាមួយរងគ្រោះផងជូនជាសំណងផងដែរ៕

Loading...