ការទស្សទាយថ្មី! ផែនដី នឹងរលាយ សាបសូន្យ នា ៧ឆ្នាំ ខាងមុខនេះ .. តើអាចទេ?

អាមេរិក៖ តាំងពីយូរយារ ណាស់មកហើយ ដែលមនុស្ស តែងតែ ធ្វើការ ទស្សទាយ ពីអវសាន របស់ភពផែនដី ដោយក្នុងនោះ ពួកគេអះអាងឡើង ដោយផ្អែកលើ ជំនឿបុរាណ ក្បួនច្បាប់ ឬ គម្ពីរសាសនា ជាដើម ក៏ប៉ុន្តែឆ្លងកាត់អស់ ជាច្រើនរយពាន់ឆ្នាំ កន្លងមក ការទស្សទាយ ទាំងនោះក៏បាត់ទៅវិញ ដោយសារតែ ផែនដី មិនបានរលាយ ដូចដែលពួកគេ អះអាងនោះទេ ហើយក្រោយ ការទស្សទាយ ពីអវសាន ភពផែនដី មុនៗ បានកន្លងផុតទៅ ការទស្សទាយថ្មី ក៏បានមកដល់។ ថ្មីៗនេះ មានគ្រិស្តបរិស័ទ ជនជាតិ អាមេរិក មួយក្រុម បានចេញមកធ្វើ ការទស្សទាយថា ភពផែនដី យើងនេះ នឹងត្រូវវិនាស នា ៧ ឆ្នាំ ខាងមុខទៀត ដោយសារ តែទឹកជំនន់ដ៏ធំ ការរញ្ជួយដី ដ៏ខ្លាំងក្លា និង ជំងឺថ្មីផ្សេងៗ ដែលនឹងសំលាប់ ជីវិតមនុស្សទាំងអស់។

គ្រិស្តបរិស័ទ មួយក្រុមនោះ គឺមកពី សមាគមន៍ គម្ពីរ ប៊ីប ពិភពលោក (គម្ពីរគោលរបស់សាសនាគ្រិស្ត Bible) បានហៅ ហេតុការណ៍នោះ ថាវាមិនមែនជា ដំណឹងអាក្រក់នោះទេ ព្រោះព្រះយេស៊ូគ្រិស្ត នឹងចុះមកហើយ យកអ្នកដែលមាន ជំនឿ លើទ្រង់ទៅ កាន់ឋានសួគ៌ ហើយមនុស្សដទៃ ទៀត នឹងស្លាប់ដោយសារ ការលិចលង់។ លោក Kenton Beshore នាយក នៃសមាគមន៍ គម្ពីរ ប៊ីប ពិភពលោក បានមានប្រសាសន៍ថា ដំណឹងល្អនោះ នឹងមកដល់ក្នុងឆ្នាំ ២០២១ ខាងមុខនេះ ហើយការ រៀបរាប់ កាន់តែ លំអិតពីដំណើរ វិនាសភពផែនដី មានសរសេរ កាន់តែច្បាស់ ក្នុងសៀវភៅ របស់លោក ដែលមាន ចំណងជើងថា “នៅពេលណា?” និង សៀវភៅជាច្រើនទៀត ដែលលោកបាន បោះផ្សាយ ជាបន្តបន្ទាប់។

លោក Beshore ជឿជាក់ថា ការទស្សទាយ កន្លងមក ធ្លាប់បានកើតឡើងពិត រួចមកហើយ ដូចជា ការចាប់កំណើត ឡើងវិញ នៃរដ្ឋអ៊ីស្រាអែល ការធ្វើដំណើរ ជុំវិញភពផែនដី និង ការទៅកាន់ ទីអវកាស ដែលទាំងអស់នេះ ពីមុនមនុស្ស មិនដែលគិតថា វាអាចនឹងកើត បាននោះទេ។ លោកបានបន្តថា កាលបរិច្ឆេទ នៃថ្ងៃអវសានរបស់ ភពផែនដី នឹងដឹងតាម រយៈគម្ពីរ ប៊ីប ហើយវា នឹងកើត ឡើងយ៉ាងពិតប្រាកដ៕

worldend 2

worldend 3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *