ការនគរបាលខេត្តកំពង់ឆ្នាំងឃាត់គោយន្តចំនួន 3 គ្រឿងដឹកអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃអង្គារ ៥ កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានសហការណ៍ជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឃាត់ចាប់គោយន្ត០៣គ្រឿដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើប្រភេទឈើអារលេខ០១ចំនួន៥៥កំណាត់ស្មើនឹង៤ម៉ែត្រត្រីគុណ៧១៨ នៅចំណុចព្រៃធំ ភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នវត្ថុងតាងខាងលើរក្សាទុកនៅទីចាត់ការខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ ៕

Loading...